Connect with us

ព័ត៌មានអន្ដរជាតិ

បើកភ្នែកធំៗ ពេលដឹងប្រភេទមីស៊ីល កូរ៉េខាងជើងបាញ់ម្សិលមិញ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី៦ខែមករានេះថា ប្រទេសកូរ៉េខាងជើងបានសាកល្បង មីស៊ីលល្បឿនលឿនជាងសំឡេង ដែលបាញ់ដោយជោគជ័យចំគោលដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់បង្ហោះកាលពីថ្ងៃពុធ គឺជាលើកទីមួយរបស់កូរ៉េខាងជើង ចាប់តាំងពីខែតុលាមក ហើយត្រូវបានតាមដានដោយយោធាជាច្រើននៅក្នុងតំបន់ ជាហេតុបង្កការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។

កូរ៉េ​ខាង​ជើង ​បាន​សាកល្បង​កាំជ្រួចមីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​ជា​លើក​ដំបូង ​ក្នុង​ខែ​កញ្ញា ដោយ​ចូល​រួម​ការប្រកួតប្រជែងជាមួយ​មហាអំណាច​យោធាផ្សេងទៀត ក្នុងការ​ដាក់​ពង្រាយ​ប្រព័ន្ធ​សព្វាវុធ​ទំនើប។

មិនដូចមីស៊ីល Ballistic ដែលហោះចូលទៅក្នុងលម្ហខាងក្រៅមុនពេលត្រឡប់មកគន្លងចោតទេ, អាវុធដែលមានល្បឿនលឿនជាងសំឡេង គឺហោះឆ្ពោះទៅរកគោលដៅនៅរយៈកម្ពស់ទាប ហើយអាចសម្រេចគោលដៅក្នុងល្បឿនលឿនជាងសំឡេង៥ដង ឬប្រហែល៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង។

របាយការណ៍របស់ KCNA បាននិយាយថា “ជោគជ័យជាបន្តបន្ទាប់ក្នុងការបាញ់សាកល្បងនៅក្នុងវិស័យមីស៊ីលល្បឿនលឿនជាងសំឡេង មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលពួកគេបានពន្លឿនកិច្ចការសម្រាប់ទំនើបកម្មកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្ររបស់រដ្ឋ”។

KCNA បានរាយការណ៍ថា នៅក្នុងការសាកល្បងកាលពីថ្ងៃពុធ ក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង បានផ្ដាច់ចេញពីឧបករណ៍ជំរុញគ្រាប់រ៉ុក្កែត មុនពេលវាយប្រហារយ៉ាងជាក់លាក់ចំគោលដៅមួយនៅចម្ងាយ ៧០០គីឡូម៉ែត្រ។

ការធ្វើតេស្តនេះក៏បានបញ្ជាក់ពីសមាសធាតុដូចជា ការគ្រប់គ្រងការហោះហើរ និងសមត្ថភាពរបស់វាក្នុងប្រតិបត្តិការនារដូវរងាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថ្ងៃនេះ កូរ៉េខាងជើង បាញ់មីស៊ីលប្លាស្ទិកចូលសមុទ្រទាំងព្រឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម