ព័ត៌មានអន្ដរជាតិ
បាត់មុខច្រើនខែ ភរិយាស្រស់ស្អាតរបស់ គីម ជុងអ៊ុន បង្ហាញមុខសាធារណៈម្សិលមិញ
ភរិយារបស់មេដឹកនាំកូរ៉េខាងជើងលោកស្រី រី សូល ជូ (Ri Sol Ju) បានលេចមុខជាសាធារណៈលើកដំបូងកាលពីថ្ងៃពុធ ទី២ ខែកុម្ភៈនេះ បន្ទាប់ពីខានឃើញចេញមុខជាសារណៈប្រហែលជា៥ខែកន្លងទៅ។

លោក គីម ជុងអ៊ុន និងភរិយា រី បានចូលរួមក្នុងពិធីសម្តែងសិល្បៈមួយនៅមហោស្រពសិល្បៈ Mansudae ក្នុងទីក្រុងព្យុងយ៉ាងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA។
ស្ត្រីទី១កូរ៉េខាងជើងត្រូវបានគេឃើញចេញមុខជាសាធារណៈចុងក្រោយបំផុតកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅពេលលោកស្រី និងស្វាមីធ្វើដំណើរទៅកាន់វិមាន Kumsusan Palace ដែលជាកន្លែងបញ្ចុះសពជីតា និងឪពុករបស់លោកគីម ក្នុងទិវាខួបនៃការបង្កើតប្រទេស។

«ពេលលោក គីម បង្ហាញខ្លួននៅសាលមហោស្រពជាមួយភរិយា លោកស្រី រី សូល ជូ ចំពេលតន្ត្រីចាប់ផ្តើមប្រគំដើម្បីស្វាគមន៍ ទស្សនិជនបានទះដៃអបអរសាទរ»។ KCNA បានផ្សាយ និងបន្ថែមថា គូស្វាមីភរិយាបានឡើងលើវេទិកា បន្ទាប់ពីស្វាគមន៍ដោយបានចាប់ដៃ និងថតរូបជាមួយអ្នកសម្តែង។
លោកស្រី រី ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ ដោយសារលោកស្រីតែងតែអមដំណើរលោក គីម ក្នុងកិច្ចការសង្គម ពាណិជ្ជកម្ម និងការងារយោធា ដែលផ្ទុយពីឪពុកគឺលោក គីម ជុងអ៉ីល ដែលកម្របង្ហាញមុខភរិយានៅទីសាធារណៈណាស់។

លោកស្រីបានបាត់មុខពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរយៈពេលជាងមួយឆ្នាំ មុនពេលគេឃើញចូលរួមការប្រគំតន្ត្រីមួយកាលពីខែកុម្ភៈ ឆ្នាំមុនដែលបានជំរុញឲ្យអ្នកតាមដានធ្វើការវិភាគទៅលើសុខភាព និងមានផ្ទៃពោះរបស់លោកស្រី។
សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានប្រាប់សមាជិកសភាថា តាមពិតទៅ លោកស្រី មិនចេញធ្វើសកម្មភាពខាងក្រៅដើម្បីការពារការឆ្លងមេរោគកូវីដ-១៩ ប៉ុន្តែក៏ជាឱកាសនៅជាមួយកូន។ គេជឿថា លោក គីម និងលោកស្រី មានកូន៣នាក់ ប៉ុន្តែកូនៗទាំងនោះកម្រលេចមុខជាសាធារណៈណាស់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


