ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចាប់ខ្លួនគ្រូរបាំ ដែលយកបទចម្រៀងបរទេស ទៅបង្រៀនសិស្ស (មានវីដេអូ)
តាមសេចក្តីរាយការណ៍ អាជ្ញាធរកូរ៉េខាងជើង បានចាប់ខ្លួនគ្រូបង្រៀនរាំម្នាក់ និងសិស្សជាច្រើននាក់ ពីបទប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីបង្រៀនក្បាច់រាំ “មូលធននិយម”។

គ្រូបង្ហាត់រាំនៅទីក្រុង Pyongsong ភាគពាយ័ព្យបានប្រើ Flash ដែលមានផ្ទុកបទចម្រៀងបរទេស និងវីដេអូរាំដើម្បីបង្រៀនដល់ក្មេងជំទង់។
អាជ្ញាធរបានរឹបអូស Flash និងចាប់ខ្លួនគ្រូបង្រៀនរូបនេះ។

ប្រទេសអាស៊ីដ៏សម្ងាត់មួយនេះ បានអនុម័តច្បាប់លុបបំបាត់គំនិត និងវប្បធម៌ប្រតិកម្មនៅចុងឆ្នាំ២០២០ ដើម្បីបង្ក្រាបការចែកចាយ និងការមើលប្រព័ន្ធផ្សព្វផ្សាយបរទេស ជាពិសេសពីប្រទេសមូលធននិយមដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាដើម។
ជនជាតិកូរ៉េខាងជើងម្នាក់ បានប្រាប់វិទ្យុអាស៊ីសេរីប្រចាំនៅកូរ៉េថា “ក្រុមអធិការកិច្ចប្រឆាំងសង្គមនិយម បានចាប់គ្រូរបាំអាយុ៣០ឆ្នាំម្នាក់ ដែលកំពុងបង្រៀនរាំឌីស្កូបែបបរទេស ដល់សិស្សជំទង់នៅតំបន់ Yangji-dong នៃទីក្រុង Pyongsong”។

ស្ត្រីរូបនោះ មានបរិញ្ញាបត្រផ្នែកក្បាច់រាំ នៅសាកលវិទ្យាល័យសិល្បៈ Pyongsong ហើយនាងត្រូវបានចាត់តាំងឲ្យទៅបង្រៀនសិស្សនៅវិទ្យាល័យ Okchon ក្នុងទីក្រុង Pyongsong។
នាងត្រូវបានគេរាយការណ៍ថា កំពុងបើកសាលារបាំឯកជន ដើម្បីបំពេញបន្ថែមលើប្រាក់ខែដ៏តិចតួចរបស់នាង។

គួរបញ្ជាក់ថា ច្បាប់នេះ បានកំណត់ដាក់ទោសប្រហារជីវិតចំពោះបទល្មើសធ្ងន់ធ្ងរបំផុត។
ច្បាប់ដ៏តឹងរ៉ឹងនេះ ក៏ត្រូវបានប្រើប្រាស់ផងដែរដើម្បីដាក់ទណ្ឌកម្មលើអ្នកបើកបររូបណា ដែលបិទពណ៌កញ្ចក់រថយន្តរបស់ពួកគេ ឬប្រើប្រាស់ពាក្យស្លោក និងពាក្យពេចន៍តាមបែបកូរ៉េខាងត្បូង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រឿងកម្រ! ជនជាតិកូរ៉េខាងត្បូង រត់ចោលជួរចូល កូរ៉េខាងជើង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ