ព័ត៌មានអន្ដរជាតិ
រឿងកម្រ! ជនជាតិកូរ៉េខាងត្បូង រត់ចោលជួរចូល កូរ៉េខាងជើង
ជនជាតិកូរ៉េខាងត្បូងម្នាក់ បានព្យាយាមរត់ចោលជួរដ៏កម្រ ទៅកាន់ប្រទេសកូរ៉េខាងជើង បើទោះបីជាយោធារបស់លោក គីម ជុងអ៊ុន មានគោលនយោបាយបាញ់សម្លាប់អ្នកណា ដែលឆ្លងកាត់ព្រំដែនក៏ដោយ។
កូរ៉េខាងត្បូង បានប្រទះឃើញមនុស្សម្នាក់ក្នុងឧបករណ៍ឃ្លាំមើល នៅផ្នែកខាងកើតនៃព្រំដែន ហើយបានបញ្ជូនទាហានទៅចាប់គាត់នៅវេលាម៉ោង ៩ និង ២០ នាទីយប់ ថ្ងៃសៅរ៍ ។
ប៉ុន្តែកងទ័ពមិនបានរកឃើញមនុស្សទេ ទោះឧបករណ៍ឃ្លាំមើលបានរកឃើញ មានអ្នកឆ្លងកាត់ព្រំដែនក៏ដោយ។ នេះបើយោងតាមការអះអាងពី នាយសេនាធិការចម្រុះ (JCS)។
JCS និយាយថា “យើងសូមបញ្ជាក់ថា មនុស្សនោះបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធានៅម៉ោងប្រហែល ១០:៤០ យប់ ហើយបានរត់គេចទៅកូរ៉េខាងជើង”។
ក្រោយមក កូរ៉េខាងត្បូងបានផ្ញើសារមួយទៅកូរ៉េខាងជើងនៅព្រឹកថ្ងៃអាទិត្យ ដើម្បីធានាសុវត្ថិភាពរបស់មនុស្ស ប៉ុន្តែកូរ៉េខាងជើងមិនបានឆ្លើយតបទេ។
ការឆ្លងដែនគឺជារឿងខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយវាបានកើតឡើងចំពេលដែលប្រទេសកូរ៉េខាងជើង អនុវត្តវិធានការប្រឆាំងមេរោគកូវីដដ៏តឹងរ៉ឹងចាប់តាំងពីការបិទព្រំដែននៅដើមឆ្នាំ២០២០មក ថ្វីបើខ្លួនមិនទាន់បញ្ជាក់ពីការឆ្លងណាមួយក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង