Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយវីដេអូសិចតារាស្រី Net Idol ម្នាក់ កំពុងល្បីពេញបណ្ដាញសង្គម ចិន

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយ The China Times កំពុងរាយការណ៍អំពីប្រធានបទក្ដៅ បន្ទាប់ពីតារាស្រី Net Idol ល្បីឈ្មោះទាំងបណ្ដាញសង្គម Douyin និង Weibo មានអ្នក Follow ដល់ទៅជាង ១.៥ លាននាក់ ថ្មីៗនេះ បានធ្លាយវីដេអូ​ឃ្លីប​ដ៏​អាស្រូវ​ ពេញ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយធ្លាយឃ្លិប​នេះ​មក នាងក៏មានរឿងរ៉ាវ​ដ៏​ចម្រូងចម្រាស​ជា​ច្រើនទៀត ហើយ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ក្នុង​ចំណោម​អ្នក​និយម​លេង​អ៊ីនធឺណិតរបស់​ចិន​ នៅ​ពេល​នេះ។

គួរ​បញ្ជាក់​ថា​តារា​ស្រី Net Idol ម្នាក់​នេះ ល្បីល្បាញ​ដោយសារ​របៀប​រស់នៅ​ដ៏​ប្រណីត​របស់​នាង និង​​ត្រូវបាន​គេ​ស្គាល់​ថា ​មាន​ផ្ទះ​រាប់លាន​​ និង​វីឡាប្រណីត ប៉ុន្តែ​អ្វី​ដែល​រំលេច​នោះ ​គឺ​នាង​តែង​បង្ហាញ​ម៉ូតូ​ធំ​ថ្លៃៗលើ​បណ្ដាញ​សង្គម។ នាង​ក៏បាន​ប្រមូល​រថយន្ត​ជា​ច្រើន​ប្រភេទ ​រហូត​នាង​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា “ទេវតា​នៃ​ឧស្សាហកម្ម​កង់​ធំ” របស់​ប្រទេស​ចិន​មិន​ធ្លាប់​មាន។ ប៉ុន្តែ​ថ្មីៗ​នេះ វីដេអូ​អាស្រូវ​នៃ​ខ្សែអាត់​សិច​របស់​នាង​ បាន​លេច​ធ្លាយ​តាម​អ៊ីនធឺណិត​ រហូត​ដល់​កេរ្តិ៍​ឈ្មោះ​របស់​នាង ​ត្រូវ​បាន​ធ្លាក់​ចុះ​មួយ​ពព្រិច​ភ្នែក។ មនុស្ស​ជា​ច្រើន​បាន​ដាក់​ឈ្មោះ​នាង​យ៉ាង​សាហាវ ពី​ទេវតាទៅជា​ស្រីពេស្យាវិញ។

ទន្ទឹម​នឹង​នោះ ​អ្នក​និយម​លេង​អ៊ីនធឺណិត​​ជាច្រើន ​ក៏​កំពុង​ស្វែង​រក​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​នាង​។ ដែល​គ្រប់គ្នា​កំពុង​មាន​ការសង្ស័យ​ជាច្រើន ទាំង​អាយុ​ពិត ខណៈ​តារា​ស្រី រូបនេះ​បាននិយាយថា នាង​ទើប​តែ​មានអាយុ២៣ឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែ​គេ​គិតថា​ នាង​មាន​អាយុ ២៧ ឆ្នាំ​ហើយ។

ជាពិសេស​អ្នកនិយមលេងអ៊ីនធឺណេត បានបង្ហោះរូបថតចាស់ៗ​របស់នាង ដែលមើលទៅខុស​ប្លែក​ពី​បច្ចុប្បន្ន​ខ្លាំង​ និង​ត្រូវ​បានគេ​ជីក​កាយ​ថា ​​មុខ​ស្អាត​របស់នាង​គឺ​ឆ្លងកាត់ការ​​វះ​កាត់។ ប៉ុន្តែ​ចំណុច​នេះ តារា​ស្រី Net Idol បង្ហោះ​រូប​ខ្លួន​កាល​នៅ​ក្មេង​ ជា​ការ​ឆ្លើយ​តបថា ​នាងមិន​បានឆ្លង​កាត់ការ​វះកាត់​ឡើយ។

យ៉ាងណាមិញ​ អ្នក​និយម​លេង​អ៊ីនធឺណិត ​នៅ​តែ​តាម​ដាន​ប្រវត្តិ​ពិត​របស់​នាង។ បើទោះបីជានាង និយាយថា ខ្លួន​ជា​កូន​កាត់​ជាមួយ​ម្ដាយ​ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង ព្រមទាំង​ឪពុក​ជា​ជនជាតិ​ចិន និង​កើត​នៅ​កូរ៉េ​ខាង​ត្បូង​ក្ដី។ នាងបន្ត​ថា ​​ម្តាយរបស់​នាង​បានចាកចេញនៅអាយុ ៣ ឆ្នាំ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​ដីគោក​វិញ។ នាង​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ម្តាយ​ថ្មី​ជា​អ្នកមាន ផ្ដល់​ឲ្យ​នាង​នូវ​ជីវិត​ដ៏​ប្រណិត​ដូចបានឃើញ។ ប៉ុន្តែ​អ្នក​លេង​អ៊ីនធឺណិត ​កំពុង​ព្យាយាម​ចាប់​កំហុស។ តាមពិតនាងជាជនជាតិចិនដីគោក​ ហើយ​ម្តាយ​ថ្មី​ដែល​នាង​បានអះអាង តាមពិត​ជាម្ដាយពិត​របស់​នាង។

ទោះយ៉ាងណា​ ការជីកកកាយ​និងបែកធ្លាយវីដេអូ​នេះ​ កើតចេញពីការប្រកួតប្រជែង​របស់អ្នក​មានឥទ្ធិពល និងកម្មវិធី Net Idols របស់ចិន នេះបើយោងតាមរបាយការណ៍បានបញ្ជាក់។ ប្រការនេះ បាននាំ​ឲ្យ​មានការលាតត្រដាងនៃរង្វង់ងងឹត នៅពីក្រោយ​អ្នកមានឥទ្ធិពល​ទាំងនេះ។ អ្នកណាដែលចង់ក្លាយជា តារាល្បីក្នុងកម្មវិធី Net Idol នឹងជាថ្នូរត្រូវជួបអតិថិជនធំៗលើគ្រែ​ដែលព្រមចំណាយប្រាក់​ ហើយត្រូវបានថតដោយកាមេរ៉ា​លាក់ និង​បាន​បញ្ចេញ​ឃ្លីបវីដេអូ​សិច​​គំរាម​កំហែង ដូចដែល Net Idol វ័យក្មេងរូបនេះ ​កំពុងប្រឈមមុខដែរ៕

រូបភាពដែលបានមកពីវីដេអូ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ettoday

ចុចអាន៖ក្រុមចោរប្លន់បាញ់ទម្លុះកញ្ចក់ ស្លាប់ភ្ញៀវម្នាក់ និងរបួសម្ចាស់ហាងធ្ងន់ធ្ងរនៅ ថៃ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម