Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមចោរប្លន់បាញ់ទម្លុះកញ្ចក់ ស្លាប់ភ្ញៀវម្នាក់ និងរបួសម្ចាស់ហាងធ្ងន់ធ្ងរនៅ ថៃ (មានវីដេអូ)

បានផុស

នៅ

អតិថិជន​ម្នាក់​បានស្លាប់ និង​រងរបួសម្ចាស់​ហាង​ធ្ងន់ធ្ងរ​ ខណៈ​ចោរ ៣​ នាក់ ​ប្រដាប់ដោយ​អាវុធ ចូល​ប្លន់​ហាង​មាស​មួយ​កន្លែង​ក្នុង​ស្រុក Phop Phra ខេត្ត Tak ភាគ​ខាង​ជើង​ប្រទេស​ថៃ កាលពី​ថ្ងៃ​សៅរ៍ ដោយ​យក​មាស​​តម្លៃ​យ៉ាងតិច ២,៩ លាន​បាតទៅជាមួយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ចោរ​បានធ្វើសកម្មភាព ​វាយ​បំបែក​ទ្វារ​កញ្ចក់​ហាង​​ដោយ​ញញួរ។ បន្ទាប់​មក ពួក​គេ​បាន​វាយ​កម្ទេច​កន្លែង​តាំង​បង្ហាញ​មាស។ នៅក្នុងហេតុការណ៍នោះ ម្ចាស់​ហាង​ម្នាក់​បាន​រង​របួស​ធ្ងន់​ ដោយសារ​ការ​កាប់​កញ្ចក់​ ដែល​បែក ​ធ្លាក់​បែក​ខ្ចាយ​លើ។ ចំណែក​អតិថិជន​ជា​បុរសម្នាក់ ​អាយុ ៣០ឆ្នាំ បាន​ស្លាប់ ​បន្ទាប់​ពី​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ។

ការប្លន់នេះ​ ត្រូវ​បានថតជាប់ដោយ​​កាមេរ៉ា​សុវត្ថិភាព ហើយ​បង្ហាញ​ថា ​ចោរ​ទាំង​៣​​ជិះ​រថយន្ត​ភីកអាប់ និង​បានចតនៅពីមុខហាង។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា ពួកគេ​ពាក់​អាវ​ដៃ​វែង និង​មួក​សុវត្ថិភាព​ខ្លប​មុខ​ជិត ​មើល​មិនស្គាល់​ រួចប្រើកំភ្លើងបាញ់ចូលមកហាងតែម្ដង។

ពេល​នោះ​ម្ចាស់​ទាំង​២​នាក់ ​កំពុង​លក់​គ្រឿងអលង្ការ​​ឲ្យ​អតិថិជន​៣​នាក់ ។ ស្នូរ​កាំភ្លើង​បាន​បាញ់​ទៅ​លើ​អតិថិជន​ម្នាក់ បណ្ដាល​ឲ្យ​គាត់​ដួល។ ពេលនោះ ចោរប្លន់ម្នាក់បានប្រើញញួរវាយបំបែកទ្វារកញ្ចក់ ហើយជនប្រដាប់អាវុធទាំងបីនាក់បានចូលទៅក្នុងហាង។ ពួក​គេ​វាយ​កម្ទេច​ទូ​ដាក់​តាំង​លក់​មាស ច្រក​ចូល​ក្នុង​កាបូប រួច​រត់​គេច​ខ្លួន​បាត់ ។

ប៉ូលិសបាននិយាយថា មាសទម្ងន់ជាង ១០០ បាត (១.៥ គីឡូក្រាម) ដែលមានតម្លៃប្រហែល ២.៩ លានបាតក្នុងតម្លៃលក់បច្ចុប្បន្នត្រូវបានលួច។ យ៉ាងណាមិញ​ ពេល​នេះ​ប៉ូលិស​នៅ​ក្នុងប្រទេសថៃ ​កំពុង​តាម​ប្រមាញ់​ក្រុម​ចោរ​នៅ​ខេត្ត​Tak​យកមក​ផ្ដន្ទាទោស។

គួរ​បញ្ជាក់​ដែរ​ថា​ កាលពីខែវិច្ឆិកាឆ្នាំ ២០២១ ចោរប្លន់ហាងមាស​នៅភាគឦសាន​ប្រទេសថៃ បានគំរាមបុគ្គលិក​ដោយញញួរ និងលួចរបស់របរមាន​តម្លៃ​ប្រហែល​មួយ​លានបាត។ ហើយ​កាល​ពី​ខែ​កញ្ញា យុវជន​ម្នាក់​បាន​ចូល​ប្លន់​ហាង​មាស​នៅ​ខេត្ត Nonthaburi ហើយ​បាន​គំរាម​អ្នក​គ្រប់​គ្រង​ដោយ​កាំបិត៕

សូមទស្សនាវីដេអូនៃសកម្មភាពប្លន់

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Bankok psot

ចុចអាន៖ថៃ ហាមប្រជាជានកុំឲ្យបាញ់ទឹកអាល់កុលជិតភ្លើងឆេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម