Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានលែងនាំចូលទុរេន ថៃ បើបន្តរកឃើញកូវីដ

បានផុស

នៅ

ចិនបាន​ចេញ​លិខិត​ព្រមាន​ជា​ផ្លូវ​ការ​​លើក​ដំបូងដល់ប្រទេសថៃ ប្រសិន​បើបន្ត​រក​ឃើញជំងឺ​កូវីដ​ ១៩ នៅក្នុងទុរេនថៃម្ដង​ទៀត ហើយក៏នឹង​ហាម​មិនឱ្យនាំចូល​ឆ្លងកាត់​តាមច្រក​ម៉ូហាន​​ផងដែរ ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​ខេត្ត​ច័ន្ទបុរ៉ី បន្ទាប់ពបានជួបពិភាក្សាគ្នាជាមួយអាជ្ញាធរចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក Sutee Thongyam អភិបាលខេត្តច័ន្ទបុរ៉ីបាននិយាយថា មានព័ត៌មានរកឃើញជំងឺកូវីដ ១៩ នៅ​ក្នុងទុរេន​ថៃ​ចំនួន ៨ ទូកុងតឺន័រ ដែលដឹកឆ្លងកាត់តាម​ប៉ុស្តិ៍​ត្រួតពិនិត្យម៉ូហាន(Mohan) ។

ដំបូងឡើយមានព័ត៌មានថា រដ្ឋាភិបាលចិននឹងបិទប៉ុស្តិ៍ត្រួតពិនិត្យ (Mohan) រយៈពេល ៥ ថ្ងៃ ប៉ុន្តែខាងឯកអគ្គរាជទូតកសិកម្ម និងទូតពាណិជ្ជកម្មថៃបានចរចាជាមួយអាជ្ញាធរចិនដើម្បីសម្របសម្រួលថា ប្រសិនបើប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានបិទរយៈពេល ៥ ថ្ងៃ វានឹងធ្វើប៉ះពាល់យ៉ាងខ្លាំងចំពោះផលិតផលនាំចេញរបស់ថៃដែលកំពុងតម្រង់ជួររង់ចាំដឹកចេញ ។

ក្រោយមកក៏មានការយល់ព្រមគ្នាឱ្យផ្អាក​ការ​នាំ​ចូលទុរេន​រយៈពេល ​៥ ​ថ្ងៃចំពោះ​តែ​ប្រតិបត្តិករ ​៦​នាក់ ឬ (៦ក្រុមហ៊ុន) ​ដែល​បាន​បញ្ជូន​ផលិតផល​ទៅហើយ​រក​ឃើញកូវីដ ១៩ ដើម្បីឱ្យ​ពង្រឹង​គុណភាពឡើងវិញ ប៉ុន្តែ​នៅពេលខាងមុខ ប្រសិនបើ​ចិន​ត្រួតពិនិត្យរក​ឃើញ​កូវីដ ១៩​ ពី​ទុរេន​ថៃ​ម្ដង​ទៀតនោះ ចិននឹងបង្កើនវិធានការកាន់តែតឹងរ៉ឹងថែមទៀត ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Prachachat

ចុចអាន ៖ អ្នកទៅលេង ថៃ នឹងលែងតេស្តរកកូវីដ និងធ្វើចត្តាឡីស័កហើយ បើមាន លក្ខខណ្ឌទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម