ព័ត៌មានអន្ដរជាតិ
អ្នកទៅលេង ថៃ នឹងលែងតេស្តរកកូវីដ និងធ្វើចត្តាឡីស័កហើយ បើមាន លក្ខខណ្ឌទាំងនេះ
អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកអំពីច្បាប់មកដល់ថ្មីដែលនឹងត្រូវដាក់នៅថ្ងៃអាទិត្យនេះ រួមទាំងការបញ្ចប់ការធ្វើតេស្តរកកូវីដនៅពេលមកដល់ផងដែរ ។

CAAT បានប្រកាសកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃទី ១ ខែឧសភា តទៅ អ្នកដំណើរដែលចូលមកក្នុងប្រទេសថៃដែលបានចាក់វ៉ាក់សាំងកូវីដពេញដូស (២ ដូស) អាចចូលមកប្រទេសនេះបាន ដោយមិនចាំបាច់ធ្វើតេស្តរកកូវីដបន្ថែមទៀតឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនឹងត្រូវបានណែនាំឲ្យធ្វើតេស្តរហ័សរកកូវីដ ប្រសិនបើពួកគេចេញរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ។
ចំណែកចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬចាក់មិនទាន់គ្រប់ដូស អាចឆ្លងកាត់ការធ្វើតេស្តម៉ាស៊ីនធំ RT-PCR ក្នុងរយៈពេល ៧២ ម៉ោង មុនពេលធ្វើដំណើរ ហើយប្រសិនបើពួកគេមិនមានលទ្ធផលតេស្ត RT-PCR ពីមុនទេ ពួកគេត្រូវតែដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ៥ ថ្ងៃ ហើយឆ្លងកាត់ការធ្វើតេស្ត RT-PCR នៅថ្ងៃទី ៤ ឬទី ៥ នៃការធ្វើចត្តាឡីស័កនោះ ។

ទន្ទឹមនោះ រាល់ការមកដល់តាមអាកាសទាំងអស់ត្រូវតែមានការធានារ៉ាប់រងកូវីដជាមួយនឹងការតម្កល់ទឹកប្រាក់យ៉ាងតិច ១០,០០០ ដុល្លារអាមេរិក អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ។
បន្ថែមពីនេះ ភ្ញៀវទេសចរតាមផ្លូវអាកាសទាំងអស់ត្រូវតែផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងរបស់ពួកគេ ឬលទ្ធផលតេស្ត RT-PCR និងការធានារ៉ាប់រងកូវីដរបស់ពួកគេទៅកាន់ប្រព័ន្ធ Thailand Pass មុនពេលធ្វើដំណើរ ។

នៅពេលដែលឯកសាររបស់ពួកគេត្រូវបានផ្ទៀងផ្ទាត់ ពួកគេនឹងទទួលបាន QR Code នៃប្រព័ន្ធ Thailand Pass ហើយបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍អាចបដិសេធអ្នកដំណើរណាមួយមិនឲ្យឡើងយន្តហោះ ហើយបញ្ជូនអ្នកដំណើរត្រឡប់ទៅកាន់ប្រទេសដើមវិញផងដែរ បើពួកគេគ្មាន QR Code ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ មកដឹងប្រវែងតុដែលលោក Putin តែងដាក់ចរចាជាមួយមេដឹកនាំកំពូលៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


