Connect with us

ព័ត៌មានអន្ដរជាតិ

ទូតរុស្ស៊ីប្រចាំអាមេរិក ថា គ្មានតម្រូវការត្រូវកែលម្អទំនាក់ទំនងជាមួយក្រុង វ៉ាស៊ីនតោន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov មើលឃើញថា មិនមានតម្រូវការសម្រាប់ការធ្វើឲ្យ​ប្រសើរឡើង នៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដោយ​បន្ត​គូស​បញ្ជាក់​ថា សមភាគី​អាមេរិក​មិន​បាន​បង្ហាញ​ការ​ត្រៀម​ខ្លួន​ ដើម្បី​បន្ត​កិច្ច​សន្ទនា​ស្ដីពី​ស្ថិរភាព​ជា​យុទ្ធសាស្ត្រ​នោះ​ទេ។

លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឯកអគ្គរដ្ឋទូតបានប្រាប់ Sputnik ថា “ខ្ញុំមើលឃើញថា​ មិន​មាន​តម្រូវការ​ជា​មុន​សម្រាប់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​នៅ​ថ្ងៃ​នេះ​ទេ” ដោយ​សង្កត់​ធ្ងន់​ថា​ ទំនាក់ទំនង​ទ្វេភាគី​អាច​នឹង​កាន់​តែ​យ៉ាប់​យ៉ឺន។ “ខ្ញុំជឿជាក់ថា ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក ទទួល​បាន​ផល​ចំណេញ​ពី​ទំនាក់ទំនង​ទ្វេភាគី​ល្អ មិនថា​អាមេរិកខ្លាំងប៉ុណ្ណានោះទេ វានឹងមិន​អាច​ឈ្នះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវករ​តែ​ម្នាក់ឯង​បាន​ឡើយ។ “

លោក​ឯកអគ្គរដ្ឋទូត​បានបន្ថែមទៀតថា “គិតត្រឹមថ្ងៃនេះ សហសេវិក​អាមេរិករបស់យើង ​មិនទាន់​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​បន្ត​ទំនាក់ទំនង​ស្ដីពី​ស្ថិរភាព​ជា​យុទ្ធសាស្ត្រ​ទេ។ អ្នក​តំណាង​របស់​ពួកគេ​បាន​និយាយ​រឿង​នេះ​ជា​ច្រើន​ដង។ ដូច្នេះ​យើង​កំពុង​រង់ចាំ​ពួកគេ​ត្រៀមខ្លួន​ជា​ស្រេច”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sputnik

ចុចអាន៖អាមេរិក ដាក់មូលដ្ឋានយោធាចំនួន ៤ នៅ អូស្ត្រាលី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម