Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង Miami របស់អាមេរិក បរិច្ចាគកាំភ្លើង ១៦៧ដើម ដើម្បីជួយ កងទ័ព អ៊ុយក្រែន

បានផុស

នៅ

ស្នងការក្រុង Miami លោក Ken Russell បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី២១ខែកក្កដានេះថា ទីក្រុង Miami រដ្ឋ Florida បានប្រមូលកាំភ្លើងចំនួន ១៦៧ ដើមពីសហគមន៍ និងនាយកដ្ឋានប៉ូលិសរបស់ខ្លួន ដើម្បីបរិច្ចាគដល់កងកម្លាំងអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង Miami បានរៀបចំកម្មវិធីប្រមូលទិញកាំភ្លើង “Guns 4 Ukraine” កាលពីដើមខែនេះ ដើម្បីប្រមូលអាវុធ យកទៅបរិច្ចាគដល់កងកម្លាំងអ៊ុយក្រែន។

លោក Russell ​និយាយ​ថា​ “​ឥឡូវ​នេះ​យើង​មាន​កាំភ្លើង ១៦៧ ដើម ​ត្រៀមបញ្ជូនទៅ​អ៊ុយក្រែន។ ពួកគេនឹងដឹកជញ្ជូនតាមផ្លូវអាកាស ភ្លាមៗនៅពេលដែលគ្រប់យ៉ាងដំណើរការ”។

លោក Russell បន្តថា កាំភ្លើងក្រោម ៧០ ដើមត្រូវបានប្រមូលពីសហគមន៍ក្នុងទីក្រុង Miami ហើយនាយកដ្ឋានប៉ូលិសក្រុង Miami បានបរិច្ចាគអាវុធដែលរឹបអូសបាន បន្ថែមទៀត។

ទីក្រុងនេះ ផ្តល់ប្រាប់ជូនម្នាក់ចំនួន ៥០ដុល្លារសម្រាប់កាំភ្លើងខ្លី, ១០០ដុល្លារសម្រាប់កាំភ្លើងស្នប់ និង ១៥០ដុល្លារសម្រាប់កាំភ្លើងដែលមានថាមពលខ្ពស់ដូចជា AK-47 និង AR-15៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ប្រមុខ CIA បញ្ជាក់ពីសុខភាពរបស់លោក ពូទីន មិនដូច ពាក្យចចាមអារ៉ាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម