ព័ត៌មានអន្ដរជាតិ
ត្រឹមខែមិថុនា ឆ្នាំ២០២២ ប្រជាជនថៃ ចូលរស់នៅកូរ៉េខាងត្បូងខុសច្បាប់ជាង ១.៣សែននាក់
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយពីករណីដែលមានសេចក្តីរាយការណ៍ព័ត៌មានថា មានជនជាតិថៃធ្វើដំណើរទៅខេត្តជេជូប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានបដិសេធមិនឱ្យចូល និងត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងបញ្ជូនខ្លួនត្រឡប់មកវិញ។

ក្រសួងការបរទេសថៃសូមបញ្ជាក់ថា កន្លងមក ការិយាល័យអន្តោប្រវេសន៍កូរ៉េខាងត្បូងបានបដិសេធការធ្វើអន្តោប្រវេសន៍របស់ជនជាតិថៃជាច្រើននាក់ ដោយសារគេចាត់ទុកថា អ្នកទាំងនោះទំនងជាធ្វើអន្តោប្រវេសន៍ក្នុងគោលបំណងរត់ពន្ធ (លួចចូល) ទៅធ្វើការដោយគ្មានទិដ្ឋាការ (ខុសច្បាប់) រួមទាំងករណីជនជាតិថៃដែលធ្វើដំណើរទៅខេត្តជេជូខាងលើនេះផងដែរ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២២ មានជនជាតិថៃសរុបចំនួន ១៨១,៧៨៣នាក់ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះមានជនជាតិថៃចំនួន ១៣៩,២៤៥នាក់ដែលរស់នៅដោយខុសច្បាប់នៅទីនោះ និងមានអ្នកទោសថៃដែលបានប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗយោងតាមច្បាប់កូរ៉េខាងត្បូងសរុបមានចំនួន ៥៣២នាក់។
ទន្ទឹមគ្នានេះ ក្រសួងការបរទេសថៃ បានអំពាវនាវដល់ប្រជាជនថៃ កុំឱ្យលួចទៅធ្វើការដោយខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង ពីព្រោះក្រៅពីល្មើសច្បាប់អន្តោប្រវេសន៍និងត្រូវទទួលទោសហើយ ប៉ុន្តែក៏នៅបានប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់ប្រជាជនថៃ និងប្រទេសថៃនៅបរទេសទៀតផង៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ THE STANDARD
ចុចអាន៖ កងទ័ពអាកាសថៃ និងចិន នឹងធ្វើសមយុទ្ធរួមគ្នា នៅ ២ថ្ងៃខាងមុខនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


