ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ៖ កូរ៉េខាងជើង អាចបាញ់នុយក្លេអ៊ែរ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់ អាមេរិក
អតីតនាយកសេវាកម្មស៊ើបការណ៍សម្ងាត់ជាតិ (NIS) របស់កូរ៉េខាងត្បូងលោក Park Jie-won បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងទំនងជានឹងធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនាខែវិច្ឆិកា ដើម្បីបង្ហាញពីសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ។

លោក Park បាននិយាយប្រាប់វិទ្យុ KBS ថា “កូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីលបំពាក់ដោយក្បាលគ្រាប់ធុនតូច និងស្រាលដែលមានសមត្ថភាពអាចហោះហើរទៅកាន់សហរដ្ឋអាមេរិក ជាពិសេសគឺគំរាមកំហែងដល់រដ្ឋបាលលោក Joe Biden នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ” ។
លោក Park ក៏បាននិយាយផងដែរថា កូរ៉េខាងជើងក៏អាចនឹងធ្វើសកម្មភាពបង្កហេតុដូចគ្នានេះក្នុងការតវ៉ាចំពោះសមយុទ្ធយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ។

ពាក់ព័ន្ធនឹងសមយុទ្ធយោធានេះដែរ កូរ៉េខាងជើងបានរិះគន់ជាបន្តបន្ទាប់ថា វាជាការហាត់សមរបស់កូរ៉េខាងត្បូង និងអាមេរិកសម្រាប់ការឈ្លានពាន និងគំរាមកំហែងដល់ការឆ្លើយតបផ្នែកយោធារបស់ខ្លួន ។
ជាចុងក្រោយអតីតមន្ត្រីកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈរួចរាល់ហើយ ហើយប្រុងជើងការដើម្បីធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួននៅពេលណាក៏បាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ធំបំផុតក្នុងរយៈពេល ៥ឆ្នាំ (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


