ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគខាងកើត ថៃ ផ្អើលក្រពើដើរតាមផ្លូវ
ក្រពើដ៏ធំមួយក្បាលត្រូវបានគេប្រទះឃើញដើរកាត់ផ្លូវដែលជន់លិចដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Chachoengsao ភាគខាងកើតប្រទេសថៃកាលពីថ្មីៗនេះ ។

ពលរដ្ឋដែលបើកបរកាត់ភ្លៀងក្នុងស្រុក Bang Kaew បានថត និងបានបង្ហោះវីដេអូឃ្លីបបង្ហាញពីសត្វក្រពើប្រវែង ២ ម៉ែត្រកំពុងដើរឆ្លងផ្លូវ អំឡុងពេលភ្លៀងធ្លាក់ខ្លាំង មុនពេលដើរចូលទៅក្នុងស្រះមួយកន្លែង ។
វាមិនមែនជាលើកទី ១ ទេដែលក្រពើត្រូវបានប្រទះឃើញនៅក្នុងស្រុកនេះ ជាកន្លែងដែលមានកសិដ្ឋានចិញ្ចឹមក្រពើច្រើន និងមិនមានសុវត្ថិភាព ។

ទន្ទឹមនោះ អ្នកស្រុកក៏ចង់ឲ្យអ្នកដែលចិញ្ចឹមក្រពើត្រូវបង្កើនវិធានការសន្តិសុខផងដែរ ដើម្បីការពារកុំឲ្យក្រពើដើរពេញក្នុងសហគមន៍ បង្កការភ័យខ្លាចដល់អ្នកស្រុក ។
ស្របពេលជាមួយនេះ ប្រជាពលរដ្ឋក៏កំពុងសម្ដែងការព្រួយបារម្ភផងដែរថា សត្វក្រពើអាចនឹងត្រូវគេប្រទះឃើញទៀត ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបង្កឡើងពីព្យុះត្រូពិច Noru ដែលត្រូវបានព្យាករណ៍នឹងកើតមាននៅទូទាំងប្រទេសថៃក្នុងសប្តាហ៍នេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ថៃ ព្រមានឲ្យប្រុងជើងការ ខណៈព្យុះទីហ្វុង Noru ខិតជិតមកដល់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី