ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានឲ្យប្រុងជើងការ ខណៈព្យុះទីហ្វុង Noru ខិតជិតមកដល់
ព្យុះទីហ្វុង Noru ដែលកំពុងបក់បោកនៅហ្វីលីភីន នឹងធ្វើដំណើរឆ្ពោះទៅកាន់វៀតណាម ហើយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់តំបន់ភាគច្រើននៃប្រទេសថៃ ខណៈនាយកដ្ឋានឧតុនិយមព្រមានឲ្យប្រុងជើងការ។
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានដោយនិយាយថា ព្យុះទីហ្វុង Noru កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិច ពីកណ្តាលសមុទ្រចិនខាងត្បូង បន្ទាប់ពីបានបកបោកដីគោកនៅប្រទេសហ្វីលីពីន។ វាត្រូវបានគេរំពឹងថា នឹងវាយលុកប្រទេសវៀតណាមនៅថ្ងៃពុធសប្ដាហ៍នេះ។
ព្យុះទីហ្វុងដ៏ខ្លាំងក្លានេះ រួមជាមួយនឹងខ្យល់មូសុងដែលកំពុងតែពង្រឹងលើសមុទ្រ Andaman និងឈូងសមុទ្រថៃ ហើយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ភាគខាងជើង ភាគឦសាន តំបន់កណ្តាល រួមទាំងទីក្រុងបាងកក ភាគខាងកើត និងភាគខាងត្បូង ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ផងដែរ។
ប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ត្រូវបានព្រមានពីទឹកជំនន់ភ្លាមៗ និងការហូរហៀរ ជាពិសេសនៅតាមដងផ្លូវទឹកនៅជិតជើងភ្នំ និងតំបន់ទំនាប ហើយត្រូវបានណែនាំឲ្យតាមដានព័ត៌មានអាកាសធាតុ។ ក្រសួងក៏បានព្យាករណ៍ថា រលកកម្ពស់ពី ២ ទៅ ៣ ម៉ែត្រ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍ នៅសមុទ្រ Andaman និងឈូងសមុទ្រភាគខាងលិច ដែលនឹងមានភ្លៀងធ្លាក់ខ្លាំង។ រលកនៅឈូងសមុទ្រខាងក្រោម នឹងមានកម្ពស់ប្រហែល២ម៉ែត្រ និងមានភ្លៀងធ្លាក់ខ្លាំងជាងនេះ។ កប៉ាល់ត្រូវបានណែនាំឲ្យបន្តការប្រុងប្រយ័ត្ន ខណៈដែលទូកតូចៗនៅសមុទ្រ Andaman និងឈូងសមុទ្រខាងលើត្រូវបានប្រាប់ឲ្យស្នាក់នៅលើច្រាំងដើម្បីសុវត្ថិភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្យុះទីហ្វុង Noru កំពុងឆក់យកជីវិតមនុស្សនៅ ហ្វីលីពីន ខណៈជើងហោះហើរ និងសាលារៀនត្រូវបិទបន្ទាន់
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៥ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


