ព័ត៌មានអន្ដរជាតិ
ប្រទេសថៃ កាន់ទុក្ខ បន្ទាប់ពីហេតុការណ៍សម្លាប់កុមារ ដ៏រន្ធត់ (មានវីដេអូ)
អគាររដ្ឋាភិបាលថៃទាំងអស់ បានបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង នៅថ្ងៃសុក្រទី០៧ខែតុលានេះ ដើម្បីកាន់ទុក្ខដល់ការស្លាប់របស់មនុស្សជាង៣០នាក់ រួមទាំងកុមារ២៣នាក់ផងដែរ បន្ទាប់ពីអតីតប៉ូលិសម្នាក់ បានចូលវាយប្រហារដោយកាំភ្លើងនិងកាំបិតក្នុងទារកដ្ឋានមួយកន្លែង ធ្វើឲ្យប្រទេសថៃ និងពិភពលោក មានការតក់ស្លុតយ៉ាងខ្លាំង។

ប៉ូលិសនិយាយថា កុមារភាគច្រើនដែលស្លាប់ក្នុងទារកដ្ឋាននៅតំបន់ Uthai Sawan ចម្ងាយ ៥០០ គីឡូម៉ែត្រភាគឦសានទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ គឺត្រូវបានចាក់សម្លាប់។ នេះគឺជាករណីសម្លាប់រង្គាលលើកុមារដ៏អាក្រក់បំផុត ដោយស្នាដៃឃាតកតែម្នាក់ ក្នុងប្រវត្តិសាស្រ្តសម័យទំនើប។
កុមារនៅទារកដ្ឋាននោះ មានចន្លោះពី ២ ទៅ ៥ ឆ្នាំ។

ប៉ូលិស បានកំណត់អត្តសញ្ញាណជនដៃដល់ថាជាអតីតសមាជិកនៃកងកម្លាំង ដែលត្រូវបានបណ្តេញចេញពីការងារដោយសារប្រើប្រាស់គ្រឿងញៀន ហើយកំពុងប្រឈមនឹងការកាត់ទោសលើបទចោទប្រកាន់គ្រឿងញៀន។ ក្រោយពេលវាយប្រហារ ជនដៃដល់បានវិលត្រលប់ទៅផ្ទះវិញ ហើយបាញ់សម្លាប់ប្រពន្ធ និងកូន មុនធ្វើអត្តឃាតខ្លួនឯង។
អ្នកនាំពាក្យប៉ូលិសលោក Paisal Luesomboon បានប្រាប់ទូរទស្សន៍ ThaiPBS ថា អតីតមន្ត្រីប៉ូលិសរូបនេះ បានចូលខ្លួនក្នុងតុលាការនៅពេលព្រឹក ហើយក្រោយមកបានទៅទារកដ្ឋាន ដើម្បីយកកូនរបស់គាត់ ។ នៅពេលគាត់រកកូនមិនឃើញ គាត់ក៏បានចាប់ផ្តើមបើកការសម្លាប់រង្គាលតែម្តង។ គាត់ចាប់ផ្តើមបាញ់សម្លាប់កុមារ និងយកកាំបិតកាប់កុមារ។

ការសម្លាប់រង្គាលនេះ គឺស្ថិតក្នុងចំណោមហេតុការណ៍សម្លាប់រង្គាលដ៏អាក្រក់បំផុតដែលពាក់ព័ន្ធនឹងកុមារ ដោយស្នាដៃមនុស្សតែម្នាក់។
លោក Anders Breivik បានសម្លាប់មនុស្ស ៦៩ នាក់ដែលភាគច្រើនជាក្មេងជំទង់នៅឯជំរំរដូវក្តៅក្នុងប្រទេសន័រវេសកាលពីឆ្នាំ២០១១។ ក្នុងករណីផ្សេង កុមារ២០នាក់ត្រូវសម្លាប់នៅសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown Connecticut កាលពីឆ្នាំ២០១២, ១៦នាក់នៅសាលាបឋមសិក្សា Dunblane ក្នុងប្រទេសស្កុតឡេនកាលពីឆ្នាំ ១៩៩៦ និង ១៩នាក់នៅសាលា Uvalde រដ្ឋ Texas ក្នុងឆ្នាំនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ វីដេអូនៅកន្លែងកើតហេតុ ក្រោយការបាញ់សម្លាប់រង្គាល ក្នុងទារកដ្ឋាន ថៃ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


