ព័ត៌មានអន្ដរជាតិ
ឆេះទូកដ នៅឥណ្ឌូណេស៊ី ស្លាប់មនុស្ស ១៣នាក់
មនុស្សយ៉ាងតិច១៣នាក់បានស្លាប់ បន្ទាប់ពីទូកដ ដែលផ្ទុកមនុស្សរាប់រយនាក់ ត្រូវអគ្គិភ័យឆាបឆេះនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទទី២៤ខែតុលា។

ទូកដ KM Express Cantika 77 បានផ្ទុះឆេះនៅជិតឆ្នេរនៃកោះ Timor ក្នុងខេត្ត East Nusa Tenggara ដោយអ្នកដំណើរនាំគ្នាលោតចុះពីទូក។
លោក Isyak Nuka ប្រធានទីភ្នាក់ងារដឹកជញ្ជូនខេត្ត East Nusa Tenggara បានប្រាប់ AFP ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បានសង្គ្រោះមនុស្សចំនួន ២៤១ នាក់នៅរស់ ក្នុងចំណោមអ្នកដំណើរ និងនាវិក ២៥៤នាក់។

លោក Nuka និយាយថា “មនុស្សចំនួន១៣នាក់បានស្លាប់។ មនុស្ស ២៤១នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញ”។ យ៉ាងណាក្តី លោកមិនបញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះទេ។
ផ្នែកខាងលើនៃទូក បានឆាបឆេះ ខណៈធ្វើដំណើរចេញពីទីរួមខេត្ត Kupang ទៅកាន់ក្រុង Kalabahi នៅលើកោះ Alor។
អាជ្ញាធរ បានបញ្ជូនទូកសង្គ្រោះចំនួនបីគ្រឿង ហើយអ្នកនេសាទក្នុងតំបន់បាន បញ្ចេញទូករៀងៗខ្លួន ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុដែនទឹក តែងតែកើតឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានកោះប្រហែល ១៧ ០០០ មួយនេះ ដោយសារតែស្តង់ដារសុវត្ថិភាព មានភាពធូររលុង។
ក្នុងឆ្នាំ២០១៨ មនុស្សជាង១៥០នាក់ បានលង់ទឹកស្លាប់ នៅពេលស្រឡាងមួយគ្រឿង បានលិចនៅក្នុងបឹងមួយ លើកោះស៊ូម៉ាត្រា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ហេតុការណ៍លិចស្រឡាង និងទូកដ សម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តពិភពលោក
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


