KPT+
ហេតុការណ៍លិចស្រឡាង និងទូកដ សម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តពិភពលោក
នៅយប់ថ្ងៃព្រហស្បតិ៍ទី១៣ខែតុលាឆ្នាំ២០២២ ប្រទេសកម្ពុជាទាំងមូល មានភាពតក់ស្លុតយ៉ាងខ្លាំង ពេលទទួលដំណឹងថា ទូកដ ចម្លងកុមារមកពីសាលារៀនភាសាអង់គ្លេស បានលិចក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ករណីនេះបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស ហើយគ្មានអាវពោងការពារ។
ខណៈកុមារមួយចំនួនបាត់បង់ជីវិតនៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ខណៈកុមារខ្លះត្រូវបានជួយសង្គ្រោះ។

ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូននូវហេតុការណ៍លិចស្រឡាង និងទូកដ ទាំង១០ ដែលសម្លាប់ មនុស្សច្រើនបំផុតលើពិភពលោក៖
១. ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៨៧ នៅប្រទេសហ្វីលីពីន៖ ស្រឡាង Dona Paz បានបុកនាវាដឹកប្រេង Vector បង្កឲ្យមានអគ្គិភ័យ និងលិច សម្លាប់មនុស្សចំនួន ៤៣៤១នាក់។

២. ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០២ នៅប្រទេសសេណេហ្គាល់៖ ស្រឡាង Le Joola ផ្ទុកលើសចំណុះបានក្រឡាប់លិច សម្លាប់មនុស្ស ១៨៦៣នាក់។

៣. ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៥៤ នៅប្រទេសជប៉ុន៖ ស្រឡាង Toya Maru បានលិចអំឡុងព្យុះទីហ្វុង សម្លាប់អ្នកដំណើរ និងនាវិកសរុបជាង ១០០០នាក់។

៤. ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦ ក្នុងសមុទ្រក្រហម៖ ស្រឡាង Al Salaam Boccaccio 98 បានលិច សម្លាប់មនុស្សជាង ១០០០នាក់។

៥. ថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៦ នៅប្រទេសតង់ហ្សានី៖ ស្រឡាង Bukoba បានបុកថ្ម ហើយលិចក្នុងបឹង Victoria សម្លាប់មនុស្ស ១០០០នាក់។

៦. ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៨ នៅប្រទេសហ្វីលីពីន៖ ស្រឡាង Princess of the Stars បានលិចអំឡុងព្យុះទីហ្វុង សម្លាប់មនុស្សប្រហែល ៧០០ នាក់។

៧. ថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨៦ នៅប្រទេសបង់ក្លាដែស៖ ស្រឡាង Shamia បានលិចក្នុងទន្លេ អំឡុងពេលព្យុះ សម្លាប់មនុស្សប្រហែល ៥០០នាក់។

៨. ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៣ នៅប្រទេសបង់ក្លាដែស៖ ស្រឡាង Nazreen-1 បានលិចក្នុងទន្លេ សម្លាប់មនុស្សប្រហែល ៥០០នាក់។

៩. ថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ១៩៩៣ នៅប្រទេសហៃទី៖ ស្រឡាង Neptune បានលិច សម្លាប់មនុស្សយ៉ាងតិច ៥០០នាក់។

១០. ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០០ នៅប្រទេសឥណ្ឌូណេស៊ី៖ ទូកដ Cahaya Bahari ដឹកមនុស្សលើសចំណុះ បានលិចអំឡុងពេលព្យុះ សម្លាប់មនុស្សជិត ៥០០ នាក់៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ USA Today
ចុចអាន៖ ព័ត៌មានបន្ថែម៖ សមត្ថកិច្ចរកឃើញសពជនរងគ្រោះ២នាក់ទៀត ក្នុងឧបទ្ទវហេតុលិចទូកដរ ខណៈ៣នាក់ទៀតកំពុងបាត់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


