Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន គំរាមវាយប្រហារ ចូលក្នុងទឹកដី រុស្ស៊ី

បានផុស

នៅ

ក្នុងបទសម្ភាសជាមួយកាសែត Washington Post នៅថ្ងៃពុធទី០១ខែកុម្ភៈ, លោក Kirill Budanov មន្ត្រីចារកម្មកំពូលរបស់ទីក្រុងកៀវ បានព្រមានថា ប្រទេសរុស្ស៊ីនឹងបន្តជួបប្រទះបញ្ហា រហូតដល់ពួកគេ ដកខ្លួនចេញពីអ៊ុយក្រែន និងស្ដារបូរណភាពទឹកដីរបស់ប្រទេសនេះឡើងវិញ។

លោក Kirill Budanov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់អ៊ុយក្រែន (GUR) រូបនេះបានបន្ថែមថា បច្ចុប្បន្ន ទីក្រុងកៀវ មានមនុស្សបង្កៃគ្រឿងផ្ទុះនៅលើទឹកដីរុស្ស៊ី ហើយបានចង្អុលបង្ហាញ អំពីការវាយប្រហារដែលអាចកើតមាននៅក្នុងប្រទេសនេះនាពេលដ៏ខ្លីខាងមុខ។

នៅពេលសួរអំពីការពាក់ព័ន្ធរបស់គាត់ក្នុងការបំផ្ទុះគ្រាប់បែកលើស្ពាន គ្រីមៀ ក្នុងខែតុលា និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរលើក លើមូលដ្ឋានទ័ពអាកាសរុស្ស៊ីកាលពីខែធ្នូ លោក Budanov បានបដិសេធបញ្ជាក់ថាតើកងកម្លាំងពិសេសរបស់គាត់នៅពីក្រោយហេតុការណ៍នោះដែរឬទេ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានព្រមានថា នឹងមានការវាយប្រហារបន្ថែមទៀត។

លោក Budanov បានបន្តទទូចថា អ៊ុយក្រែនត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា តំបន់គ្រីមៀ នឹងដណ្តើមយកមកវិញនៅត្រឹមរដូវក្តៅ ហើយបានច្រានចោលការលើកឡើងដែលថា ទីក្រុងមូស្គូអាចប្រើអាវុធនុយក្លេអ៊ែរប្រសិនបើកងទ័ពទីក្រុងកៀវ ឈានដល់ឧបទ្វីប ដែលបានចូលរួមជាមួយរុស្ស៊ីជាផ្លូវការបន្ទាប់ពីការធ្វើប្រជាមតិក្នុងឆ្នាំ២០១៤មួយនេះ។

យោងតាមលោក Budanov, “នេះ​ជា​យុទ្ធសាស្ត្រ​ដ៏​គួរ​ឲ្យ​ខ្លាច។ រុស្ស៊ី​ជា​ប្រទេស​មួយ​ដែល​អ្នកអាចគិតទុកមុនបាន ប៉ុន្តែ​មិន​មែន​ជា​រឿងងាយស្រួលនោះ​ទេ។ រឿងនេះនឹងមិនកើតឡើងឡើយ។ ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​នឹង​​មិន​ត្រឹម​តែនាំមកនូវ​បរាជ័យ​ផ្នែក​យោធា​សម្រាប់​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏នាំមកនូវការ​ដួល​រលំ​របស់​រុស្ស៊ីផងដែរ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ក្រុមហ៊ុនរុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ជាទីគាប់ចិត្ត ដល់ទាហាន ដែលកម្ទេចរថក្រោះរបស់ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម