ព័ត៌មានអន្ដរជាតិ
ប្រធានរដ្ឋឡាវ ផ្ញើសារអបអរសាទរប្រធានាធិបតីថ្មីវៀតណាម
នៅថ្ងៃទី២ ខែមីនានេះ ប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត បានផ្ញើសារអបអរសាទរចំពោះលោក Vo Van Thuong ប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាម ក្នុងឱកាសដែលលោកត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម ជំនួសលោក Nguyen Xuan Phuc នៅថ្ងៃព្រហស្បតិ៍ទី២ ខែមីនា ឆ្នាំ២០២៣នេះ។ ការដែលលោកត្រូវបានជ្រើសតាំងជាប្រធានាធិបតីវៀតណាមនាពេលនេះ គឺជាការបង្ហាញឲ្យឃើញពីការជឿទុកចិត្តរបស់បក្ស-រដ្ឋ និងប្រជាជនវៀតណាមចំពោះលោក។

តាងនាមឲ្យបក្ស-រដ្ឋ និងប្រជាជនឡាវ ព្រមទាំងក្នុងនាមផ្ទាល់ខ្លួន ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះលោក។ ខ្ញុំរីករាយ និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ដើម្បីរួមចំណែកក្នុងការបង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាពយ៉ាងស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដែលមានលោកប្រធាន ហូ ជីមិញ ជាមេដឹកនាំដ៏អស្ចារ្យ និងលោកប្រធាន កៃសន ភូមិវិហាន និង លោកប្រធាន សុផាណាវង់ ជាទីគោរពរបស់ពួកយើង បានផ្តួចផ្តើម និងបានទទួលការការពារ គោរពស្រឡាញ់ និងលើកកំពស់ពីប្រជាជននៃប្រទេសទាំងពីរពីមួយជំនាន់ទៅមួយជំនាន់៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Lao Youth RadioFM
ចុចអាន៖ បុរសម្នាក់វង្វេងក្នុងព្រៃអាម៉ាហ្សូន ៣១ ថ្ងៃ នៅមានជីវិតដោយសារញ៉ាំដង្កូវជាអាហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ