ព័ត៌មានអន្ដរជាតិ
អាមេរិក សម្រេចលក់អាវុធឲ្យ តៃវ៉ាន់ រួមទាំងមីស៊ីលសម្រាប់យន្តហោះចម្បាំង F-16
សហរដ្ឋអាមេរិកបានយល់ព្រមលក់អាវុធក្នុងទំហំទឹកប្រាក់សរុបចំនួន ៦១៩ លានដុល្លារដល់កោះតៃវ៉ាន់ រួមទាំងគ្រាប់មីស៊ីលដែលត្រូវប្រើសម្រាប់យន្តហោះចម្បាំង F-16 ផងដែរ ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា រដ្ឋបាលរបស់លោក ចូ បៃដិន ក៏បានយល់ព្រមលើការលក់គ្រាប់មីស៊ីល ក៏ដូចជាសព្វាវុធគាំទ្រផ្សេងទៀតផងដែរ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយទៀតថា “ការលក់តាមការស្នើសុំនេះ នឹងចូលរួមចំណែកដល់សមត្ថភាពការការពារដែនអាកាស ការពារសន្តិសុខក្នុងតំបន់ និងអន្តរប្រតិបត្តិការរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក” ។

ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានសម្តែងការដឹងគុណចំពោះសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការអនុម័តលក់កញ្ចប់សព្វាវុធនេះផងដែរ ។
ក្រសួងបាននិយាយថា គ្រាប់មីស៊ីលនេះនឹងជួយឲ្យការការពារដែនអាកាសរបស់កោះតៃវ៉ាន់កាន់តែមានប្រសិទ្ធិភាពក្នុងការដោះស្រាយជាមួយនឹងការគំរាមកំហែង និងការបង្កហេតុពីយោធាកុម្មុយនិស្ត ជាពិសេសនឹងជួយឲ្យស្តុកអាវុធការពារជាតិរបស់តៃវ៉ាន់កាន់តែមានច្រើន ។

គួរបញ្ជាក់ថា ការអនុម័តនេះធ្វើឡើង បន្ទាប់ពីមានការយល់ព្រមរបស់សហរដ្ឋអាមេរិកកាលពីខែធ្នូឆ្នាំមុន នៃការលក់អាវុធដល់កោះតៃវ៉ាន់ដែលមានតម្លៃ ៤២៨ លានដុល្លារ ក្នុងនោះក៏មានអាវុធជំនួសយន្តហោះ F-16 របស់កោះតៃវ៉ាន់ និងយន្តហោះដឹកជញ្ជូន C-130 ជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ជំរុញឲ្យរុស្ស៊ី វិលត្រលប់មករកសន្ធិសញ្ញា New START វិញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


