Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រកាសធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ក្រោយលោកស្រី Tsai ជួបប្រធានសភា អាមេរិក

បានផុស

នៅ

ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនបានប្រកាសថា នឹងធ្វើសមយុទ្ធយោធារយៈពេលបីថ្ងៃជុំវិញកោះតៃវ៉ាន់ចាប់ពីថ្ងៃសៅរ៍នេះតទៅ ក្រោយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ត្រឡប់ពីដំណើរទៅសហរដ្ឋអាមេរិកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយបាន​បញ្ជាក់​ថា​ ចិននឹងរៀបចំការល្បាតត្រៀមប្រយុទ្ធ​និងធ្វើ​សមយុទ្ធ​នៅជុំវិញច្រកសមុទ្រតៃវ៉ាន់ និងខាងជើង ខាងត្បូង និងខាងកើត​កោះតៃវ៉ាន់ តាម​ការគ្រោងទុកកន្លង។

ទោះយ៉ាងណាក៏ដោយ មន្ត្រីតៃវ៉ាន់បានរំពឹងថានឹងមានប្រតិកម្មតិចតួចចំពោះកិច្ចប្រជុំ McCarthy ដែលបានធ្វើឡើង​នៅក្នុងសហរដ្ឋអាមេរិក ហើយនិយាយថា ពួកគេមិនអាចបដិសេធ​លទ្ធភាពដែលចិនធ្វើសមយុទ្ធបន្ថែមទៀត​នោះទេ។ព្រោះកន្លងមក ប្រទេសចិនបានគំរាមកំហែងការសងសឹកដែលមិនបានបញ្ជាក់ប្រសិនបើកិច្ចប្រជុំនេះបានកើតឡើង ដោយបានរៀបចំល្បែងសង្គ្រាមជុំវិញកោះតៃវ៉ាន់ រួមទាំងការបាញ់មីស៊ីលផ្លោងក្នុងខែសីហា បន្ទាប់ពីប្រធានសភាលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ។

សូម​បញ្ជាក់​ដែរ​ថា លោកស្រី Tsai បានជួបជាមួយប្រធានសភាអាមេរិក Kevin McCarthy ​​នៅទីក្រុង Los Angeles កាលពី​ថ្ងៃពុធ ដោយ​ធ្វើឲ្យ​ទីក្រុង​ប៉េកាំងមនាការ​ខឹង​សម្បារ​ ហើយតែងតែ​ចាត់​ទុក​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួនជានិច្ច៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖CNA

ចុចអាន៖ចិន ប្តេជ្ញាឆ្លើយតបម៉ឺងម៉ាត់ ចំពោះជំនួបកម្រិតខ្ពស់ រវាងអាមេរិក ជាមួយមេដឹកនាំតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម