ព័ត៌មានអន្ដរជាតិ
ចិន ប្តេជ្ញាឆ្លើយតបម៉ឺងម៉ាត់ ចំពោះជំនួបកម្រិតខ្ពស់ រវាងអាមេរិក ជាមួយមេដឹកនាំតៃវ៉ាន់
ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍ទី០៦ខែមេសា បានថ្កោលទោសជំនួបរវាងប្រធានសភាសហរដ្ឋអាមេរិកលោក Kevin McCarthy និងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅរដ្ឋកាលីហ្វ័រញ៉ា។

លោកស្រី Tsai បានជួបជាមួយគណៈប្រតិភូអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ អំឡុងពេលឈប់សម្រាកនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បន្ទាប់ពីទៅបំពេញទស្សនកិច្ចនៅប្រទេស ក្វាតេម៉ាឡា និង បេលី ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតៃប៉ិ។
យ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ Xinhua ក្រសួងការបរទេសចិនបាននិយាយថា “ដើម្បីឆ្លើយតបទៅនឹងទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរនៃការឃុបឃិតគ្នារវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី”។

ក្រសួងបន្តថា ជំនួបកាលពីថ្ងៃពុធ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ។ កោះតៃវ៉ាន់គឺជាផលប្រយោជន៍ស្នូលរបស់ចិន និងជាបន្ទាត់ក្រហមទី១ ដែលមិនត្រូវឆ្លងកាត់ឡើយក្នុងទំនាក់ទំនងចិន-អាមេរិក។
លើសពីនេះ ក្រសួងបានគូសបញ្ជាក់ថា “យើងសូមប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះគ្រប់ទម្រង់នៃអន្តរកម្មផ្លូវការរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ និងរាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាជ្ញាធរតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមណាមួយ ឬក្រោមលេសអ្វីក៏ដោយ”។
គួរបញ្ជាក់ជាថ្មី ទីក្រុងប៉េកាំងបានអះអាងថាកោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយជំទាស់ចំពោះទំនាក់ទំនងផ្លូវការណាមួយរវាងទីក្រុងតៃប៉ិមានជាមួយប្រទេសដទៃ។ មិនតែប៉ុណ្ណឹង ចិនបានប្ដេជ្ញា រឹបអូសយកតៃវ៉ាន់ដោយប្រើកម្លាំងនៅថ្ងៃណាមួយទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ សេតវិមានប្រាប់ ចិន កុំយកលេសការឈប់សម្រាករបស់លោកស្រី Tsai លើទឹកដី អាមេរិក ដើម្បីលុកលុយ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


