ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់ខ្លួនប៉ូលិសសម្ងាត់ចិន
កាលពីថ្ងៃចន្ទទី១៧ខែមេសា ក្រសួងយុត្តិធម៌អាមេរិក បានចាប់ខ្លួនអ្នកក្រុងញូវយ៉ក ២នាក់ ដោយចោទប្រកាន់ពួកគេថាបានជួយរដ្ឋាភិបាលនៃប្រទេសចិន បង្កើតប៉ុស្តិ៍ប៉ូលិសសម្ងាត់នៅតំបន់ Manhattan និងព្យាយាមលាក់ព័ស្តុតាងពី FBI។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានចោទប្រកាន់ជនជាតិចិនចំនួន៤៤នាក់ ថាមានគម្រោងដាក់ការគាបសង្កត់លើជនជាតិអាមេរិកតាមអ៊ីនធឺណិត ផងដែរ។
យោងតាមក្រសួង, លោក Harry Lu Jianwang អាយុ៦១ឆ្នាំ និងលោក Chen Jinping អាយុ៥៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ពួកគេក្នុងតំបន់ Bronx និង Manhattan។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការធ្វើជាភ្នាក់ងាររបស់រដ្ឋាភិបាលចិន និងរារាំងដល់យុត្តិធម៌។ ពួកគេប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោសមែន។
យោងតាមរដ្ឋអាជ្ញាសហព័ន្ធ អ្នកទាំងពីរមានទំនាក់ទំនងដ៏យូរអង្វែង ជាមួយក្រសួងសន្តិសុខសាធារណៈចិន (MPS) ដែលពួកគេបានជួយ បើកនិងប្រតិបត្តិការប៉ុស្តិ៍ប៉ូលិស MPS ខុសច្បាប់នៅលើទឹកដីសហរដ្ឋអាមេរិក។ ប៉ុស្តិ៍នេះ ត្រូវបានដំណើរការចេញពីអគារការិយាល័យនៅ Chinatown ក្នុងតំបន់ Manhattan រហូតដល់ FBI វាយឆ្មក់និងបិទ ក្នុងខែតុលាឆ្នាំ២០២២។

ជំនួយការអគ្គមេធាវីលោក Matthew Olsen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមរយៈឧបករណ៍សន្តិសុខរបស់ខ្លួន ចិនបានបង្កើតវត្តមានសម្ងាត់នៅក្នុងទីក្រុងញូវយ៉ក ដើម្បីតាមដាន និងបំភិតបំភ័យអ្នកប្រឆាំង និងអ្នកដែលរិះគន់រដ្ឋាភិបាលរបស់ខ្លួន។
ទន្ទឹមនោះ មេធាវីសហរដ្ឋអាមេរិក Breon Peace មកពីសង្កាត់ភាគខាងកើតនៃទីក្រុងញូវយ៉ក បានហៅប៉ុស្តិ៍ប៉ូលិសសម្ងាត់នេះថាជា ការរំលោភលើអធិបតេយ្យរបស់អាមេរិក។
ដោយឡែក ការចោទប្រកាន់ពីបទរារាំងយុត្តិធម៌ គឺផ្អែកលើការអះអាងរបស់ FBI ដែលថា លោក Lu និង Chen បានលុបការសន្ទនាជាមួយមន្ត្រី MPS ចេញពីទូរស័ព្ទដែលអាជ្ញាធរអាមេរិករឹបអូសបានក្នុងអំឡុងពេលការវាយឆ្មក់ប៉ុស្តិ៍នៅខែតុលា ឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


