ព័ត៌មានអន្ដរជាតិ
ប្រទេសជុំវិញ កូរ៉េខាងជើង កំពុងប្រុងជើងការខ្ពស់ ចំពេលលោក គីម ជុងអ៊ុន ប្រារព្ធខួបបង្កើតកងទ័ព
ប្រទេសជុំវិញកូរ៉េខាងជើងកំពុងបន្តប្រុងជើងការខ្ពស់នៅថ្ងៃអង្គការនេះ ពោលចំខួបលើកទី ៩១ នៃការបង្កើតកងទ័ពកូរ៉េខាងជើង ជាពិសេសគឺការប្រកាសរបស់ទីក្រុងព្យុងយ៉ាងអំពីការរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ។

ទូរទស្សន៍រដ្ឋកូរ៉េ (KCNA) ក៏បានផ្សាយអំពីការជួបជុំរបស់មេដឹកនាំ មកពីអង្គភាពផ្សេងៗគ្នាដែលបានធ្វើឡើងនៅមុនថ្ងៃគម្រប់ខួបនេះផងដែរ ហើយបានអំពាវនាវឲ្យមានភក្តីភាពចំពោះមេដឹកនាំវ័យក្មេងគឺលោក គីម ជុងអ៊ុន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក គីម បានកត់សម្គាល់កាលពីសប្តាហ៍មុនថា ផ្កាយរណបចារកម្មដំបូងរបស់ប្រទេសនេះបានបញ្ចប់ជាស្ថាពរហើយ ហើយបានបញ្ជាឲ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់វាចូលទៅក្នុងគន្លងតារាវិថីទៅតាមពេលវេលាដែលបានគ្រោងទុក ។

ស្របពេលជាមួយគ្នានេះ ទីក្រុងព្យុងយ៉ាងក៏អាចនឹងបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយផងដែរ ក្រោមលេសថា ដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថី ដែលជាផ្នែកមួយដើម្បីពង្រឹងមោទនភាពជាតិរបស់កូរ៉េខាងជើង ។
ទន្ទឹមនោះ ការបាញ់បង្ហោះនេះអាចនឹងកើតឡើង មុនកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដែលគ្រោងធ្វើនៅថ្ងៃពុធក្នុងទីក្រុងវ៉ាស៊ីនតោន ។
គួរបញ្ជាក់ថា លោក គីម អ៊ីលស៊ុង ស្ថាបនិកកូរ៉េខាងជើង និងជាជីតារបស់មេដឹកនាំបច្ចុប្បន្នលោក គីម ជុងអ៊ុន បានបង្កើតកងទ័ពបដិវត្តន៍ប្រជាជនកូរ៉េ ដែលបច្ចុប្បន្នជា កងទ័ពប្រជាជនកូរ៉េ នៅទីក្រុងម៉ាន់ជូរី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ១៩៣២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ប្រាប់គោលដៅសំខាន់ទើបឈានដល់ផ្ទុះសង្គ្រាមជាមួយ អ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


