ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់គោលដៅសំខាន់ទើបឈានដល់ផ្ទុះសង្គ្រាមជាមួយ អ៊ុយក្រែន
វិមានក្រឹមឡាំងបាននិយាយកាលពីពេលថ្មីៗនេះថា ការទប់ស្កាត់អ៊ុយក្រែនចូលជាសមាជិករបស់អង្គការណាតូនៅតែជាគោលដៅដ៏សំខាន់មួយនៃ “ប្រតិបត្តិការសឹក” របស់រុស្ស៊ី ដែលរហូតមកដល់ពេលនេះបានអូសបន្លាយពេលដល់ខែទី ១៤ ហើយ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ នោះវានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនៃប្រទេសរបស់យើង” ។
ទន្ទឹមនោះ ការព្រមានរបស់វិមានក្រឹមឡាំងបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រមុខអង្គការណាតូលោក Jens Stoltenberg បានអញ្ជើញទៅទីក្រុងកៀវក្នុងដំណើរទស្សនកិច្ចដែលមិនមានការប្រកាសឲ្យដឹងកាលពីថ្ងៃទី២០ ខែមេសា ។

ស្របពេលជាមួយគ្នានេះ ដំណើរទស្សនកិច្ចរបស់លោក Stoltenberg ទៅកាន់ប្រទេសអ៊ុយក្រែន ក៏ជាលើកដំបូងរបស់ប្រមុខអង្គការណាតូរូបនេះផងដែរ ចាប់តាំងពីផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងកៀវបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូកាលពីខែកញ្ញា ឆ្នាំ២០២២ ខណៈរហូតមកដល់ពេលនេះ មិនទាន់មានការឯកភាព ឬទទួលយកអ៊ុយក្រែនចូលជាសមាជិកភាពផ្លូវការនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ុយក្រែន ឲ្យសម្ព័ន្ធមិត្តឆ្លងកាត់ “បន្ទាត់ក្រហម” ក្នុងបញ្ហាផ្គត់ផ្គង់អាវុធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


