ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ ខេត្តភាគកណ្ដាល ថៃ រៀបចំការបោះឆ្នោតសកលឡើងវិញ
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានប្រកាសថា ការិយាល័យបោះឆ្នោតលេខ១០ ក្នុងមណ្ឌលបោះឆ្នោតលេខ១ នៃខេត្ត Nakhon Pathom ភាគកណ្ដាលប្រទេសថៃ នឹងរៀបចំការបោះឆ្នោតសកលឡើងវិញនៅថ្ងៃអាទិត្យ ទី២១ ខែឧសភានេះ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ត្រូវបានរំខានដោយព្យុះផ្គររន្ទះ ។

EC បានប្រកាសលុបចោលការបោះឆ្នោតនៅទីនោះនៅវេលាម៉ោង ៤ និង ៤៥ នាទីរសៀលថ្ងៃទី១៤ ខែឧសភា បន្ទាប់ពីមានផ្គររន្ទះ និងខ្យល់កន្ត្រាក់បានបំផ្លាញតង់ការិយាល័យបោះឆ្នោត ដែលមានទីតាំងនៅការិយាល័យរដ្ឋបាលឃុំ Bang Khaem ក្នុងស្រុក Muang ស្របពេលដែលអ្នកបោះឆ្នោតមួយចំនួន មិនទាន់បានទៅបោះឆ្នោតនោះទេ នៅពេលដែលការបោះឆ្នោតត្រូវបានបិទ ។
ប្រធាន EC លោក Itthiporn Boonprakong បាននិយាយថា ការិយាល័យបោះឆ្នោតនោះ មានអ្នកបោះឆ្នោតសរុប ៩៤៣ នាក់ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួន បានទៅបោះឆ្នោតរួចហើយផងដែរនៅពេលព្រឹក ពោលមុនពេលត្រូវបានរំខានដោយព្យុះផ្គររន្ទះ ។

លោកបានបន្ថែមថា ប៉ុន្តែទោះជាយ៉ាងណា ការិយាល័យបោះឆ្នោតខេត្ត Nakhon Pathom បានអញ្ជើញអ្នកបោះឆ្នោតទាំងអស់ឲ្យទៅបោះឆ្នោតម្តងទៀតនៅការិយាល័យបោះឆ្នោតដដែលនៅថ្ងៃទី២១ ខែឧសភានេះ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភាកន្លងមកទៅ បេក្ខជនមកពីគណបក្សឆាតថៃផាតាណា (CTPP) បានឈ្នះក្នុងមណ្ឌលបោះឆ្នោតចំនួន ៣ ក្នុងចំណោមណ្ឌលចំនួន ៦ របស់ខេត្ត Nakhon Pathom ខណៈដែលគណបក្សចលនាឆ្ពោះទៅមុខ (MFP) បានឈ្នះនៅក្នុងមណ្ឌលទី៤ និងទី៥ ហើយគណបក្សថៃរួបរួមជាតិ (UTN) របស់លោក ប្រាយុទ្ធ បានឈ្នះនៅក្នុងមណ្ឌលទី២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


