ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ក្រុមទាហានស៊ីឈ្នួល រុស្ស៊ី យកប្រទេសម៉ាលីជាផ្លូវដឹកជញ្ជូនអាវុធធ្វើសង្គ្រាម
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បាននិយាយថា កងកម្លាំងទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group បានព្យាយាមលាក់បាំងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានអាវុធពីអន្តរជាតិ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយកំពុងស្វែងរកផ្លូវដឹកជញ្ជូនការផ្គត់ផ្គង់បែបនេះតាមរយៈប្រទេសម៉ាលី ។
លោក Miller បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា កងកម្លាំងស៊ីឈ្នួលឯកជនដែលកំពុងជួយប្រយុទ្ធឲ្យកងទ័ពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន សុខចិត្តប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីដឹកជញ្ជូនសម្ភារៈយោធាឆ្លងកាត់ប្រទេសម៉ាលី ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ក្រុមទាហានស៊ីឈ្នួល Wagner Group កំពុងស្វែងរកការដឹកជញ្ជូនសម្ភារៈយោធាដែលពួកគេទិញពីបរទេសដើម្បីជួយដល់សង្រ្គាមរបស់រុស្ស៊ី តាមរយៈប្រទេសម៉ាលី ដែលជាភាគីទី៣ ហើយមានឆន្ទៈប្រើប្រាស់ឯកសារមិនពិតសម្រាប់ប្រតិបត្តិការទាំងនេះ” ។
ជាការឆ្លើយតបលើបញ្ហានេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមនុស្ស និងអង្គភាពនានានៅទូទាំងទ្វីបជាច្រើន ដែលត្រូវបានរកឃើញថា គាំទ្រប្រតិបត្តិការយោធារបស់ក្រុម Wagner Group ហើយទីក្រុងវ៉ាស៊ីនតោននឹងមានរឿងនិយាយបន្ថែមទៀតក្នុងពេលឆាប់ៗនេះ លើការប៉ុនប៉ងដឹកជញ្ជូនសម្ភារៈយោធាតាមរយៈប្រទេសម៉ាលី ។
គួរបញ្ជាក់ថា កន្លងមកមេដឹកនាំយោធារបស់ប្រទេសម៉ាលី និងរុស្ស៊ី ធ្លាប់បានចាត់ទុកក្រុមទាហាន Wagner Group នៅក្នុងប្រទេសម៉ាលីមិនមែនជាទាហានស៊ីឈ្នួលទេ ប៉ុន្តែប្រទេសនេះចាត់ទុកពួកគេជាគ្រូបង្ហាត់ដល់កងទ័ពក្នុងតំបន់ជាមួយនឹងសម្ភារៈយោធាដែលបានទិញពីប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ក្រុមទាហានស៊ីឈ្នួល ប្តេជ្ញាប្រគល់ទីក្រុង Bakhmut ទៅឲ្យកងទ័ពរុស្ស៊ី នៅខែក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


