Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុមទាហានស៊ីឈ្នួល ប្តេជ្ញាប្រគល់ទីក្រុង Bakhmut ទៅឲ្យកងទ័ពរុស្ស៊ី នៅខែក្រោយ

បានផុស

នៅ

មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី បានប្តេជ្ញាប្រគល់ការគ្រប់គ្រងទីក្រុង Bakhmut របស់អ៊ុយក្រែន ទៅឲ្យកងទ័ពរុស្ស៊ីត្រឹមថ្ងៃទី១ខែមិថុនា។

ស្ថាបនិកក្រុមហ៊ុន Wagner លោក Yevgeny Prigozhin បានអះអាង វាយយកបានទីក្រុង Bakhmut កាលពីថ្ងៃសៅរ៍ទី២០ខែឧសភា ប៉ុន្តែទីក្រុងកៀវ និយាយថា ខ្លួននៅតែគ្រប់គ្រងផ្នែកខ្លះនៃទីក្រុងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Prigozhin គូសបញ្ជាក់ថា ទាហានរបស់លោក នឹងចាប់ផ្តើមប្រគល់ទីក្រុងនេះ ទៅឲ្យកងទ័ពរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ខែក្រោយ។

លោក Prigozhin បាននិយាយនៅក្នុងសារជាសំឡេងលើឆានែល Telegram ថា “ក្រុមហ៊ុន ​Wagner នឹងចាកចេញពីទីក្រុង Bakhmut ចាប់ពីថ្ងៃទី២៥ខែឧសភាដល់ថ្ងៃទី១ខែមិថុនា”។

សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចេញមុខបដិសេធ អំពីការគ្រប់គ្រងរបស់រុស្ស៊ីនៅ Bakhmut។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល G7 លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា ទីក្រុង​នេះ ​មិន​ទាន់ត្រូវ​បាន​រុស្ស៊ី​កាន់កាប់​ទាំងស្រុង​ឡើយ

ស្របពេលជាមួយគ្នានោះ លោក ហ្សេលេនស្គី បានប្រៀបធៀបទីក្រុង Bakhmut ទៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលរងការវាយប្រហារដោយគ្រាប់បែកបរមាណូក្នុងសង្គ្រាមលោកលើកទីពីរ ហើយសន្យាថា នឹងមានការកសាងប្រទេសឡើងវិញស្រដៀងគ្នាដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក ហ្សេលេនស្គី ចេញមុខបញ្ជាក់ ក្រោយរុស្ស៊ី អះអាងគ្រប់គ្រងទីក្រុង Bakhmut

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម