Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើងប្រទេសឥណ្ឌា រងគ្រោះដោយទឹកជំនន់ និងបំណាក់ដី មនុស្ស​២២នាក់ បាត់បង់ជីវិត

បានផុស

នៅ

(រូបថត៖ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់យ៉ាងគំហុកនៅទូទាំងភាគខាងជើងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងតិច២២នាក់ ក៏ដូចជាបណ្តាលឲ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗផងដែរ។

សាលារៀនក្នុងទីក្រុង ញូវដែលី ត្រូវបិទទ្វារ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហាររដ្ឋធានី កាលពីចុងសប្តាហ៍ ហើយអាជ្ញាធរនៅរដ្ឋ Himachal Pradesh និង Uttarakhand បានស្នើសុំប្រជាជន កុំចេញក្រៅផ្ទះលុះត្រាមានភាពចាំបាច់។

អាជ្ញាធរ​ក៏​បាន​និយាយ​ដែរ​ថា ទីក្រុង ញូវដែលី បានជួបប្រទះ​ភ្លៀង​ធ្លាក់ខ្លាំង​បំផុត​មិនធ្លាប់មាន ក្នុង​រយៈពេលប៉ុន្មាន​ទសវត្សរ៍មកនេះ។

យោងតាមកាសែត Times of India, មនុស្សយ៉ាងតិច២២នាក់ បានបាត់បង់ជីវិតក្នុងទឹកជំនន់ និងការរអិលបាក់ដីនៅរដ្ឋភាគខាងជើង Himachal Pradesh, Uttarakhand, Uttar Pradesh, Jammu និង Kashmir និង Punjab កាលពីថ្ងៃអាទិត្យទី៩ខែកក្កដា។

នៅក្នុងរដ្ឋ Himachal Pradesh, ជំនន់ទឹកភ្លៀងកាលពីចុងសប្តាហ៍ បានបណ្តាលឲ្យបាក់ស្ពាន និងបំផ្លាញផ្ទះសម្បែងជាច្រើន។ ទន្ទឹមនោះ អាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះមនុស្ស ដែលជាប់គាំងនៅលើផ្លូវ ដោយសារតែភ្លៀងធ្លាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ជប៉ុន ប្រកាស អាសន្ន អំពីគ្រោះមហន្តរាយធម្មជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម