Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះបំពង់បង្ហូរហ្គាសនៅភាគខាងត្បូងអ៊ីរ៉ាក់សម្លាប់មនុស្ស ២ នាក់ និងរបួស ៥១ នាក់

បានផុស

នៅ

ប្រភពពីប៉ូលិសបាននិយាយនៅថ្ងៃសៅរ៍ ទី៣១​ ខែតុលានេះថា យ៉ាងហោចណាស់មនុស្ស ២ នាក់បានស្លាប់ និង ៥១ នាក់រងរបួស បន្ទាប់ពីការផ្ទុះបំពង់បង្ហូរហ្គាសនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ។

ការផ្ទុះនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រនៅជិតទីក្រុង Samawa ចម្ងាយ ២៧០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Baghdad ហើយក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងភ្លើង បន្ទាប់ពីបានបិទបណ្តាញហ្គាស ។

សេចក្តីថ្លែងការណ៍មួយរបស់យោធាបាននិយាយថា ដំបូងឡើយការផ្ទុះបំពង់បង្ហូរហ្គាសបានសម្លាប់កុមារ ២ នាក់ និងរងរបួស ២៨ នាក់ក្នុងនោះមានអ្នកប្រយុទ្ធនិកាយស៊ីអ៊ីត ៩ នាក់ផងដែរ ។ មូលហេតុនៃការផ្ទុះនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើង ។

ទន្ទឹមនោះមន្ត្រីពីរនាក់បាននិយាយថា ការផ្ទុះនេះមិនមានផលប៉ះពាល់ដល់ប្រតិបត្តិការផលិតកម្ម និងដំណើរការហ្គាសរបស់ប្រទេសអ៊ីរ៉ាក់នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ១ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

Sokha Hotels

ព័ត៌មានពេញនិយម