ព័ត៌មានអន្ដរជាតិ
មីស៊ីល វាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ របួសទាហានច្រើននាក់
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារទី៦ខែសីហាឆ្នាំ២០២៤, ទាហានអាមេរិកជាច្រើននាក់ត្រូវរបួស ក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលលើមូលដ្ឋានអាកាស Ayn Al-Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ខណៈភ្លាមៗនេះ មិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវទេ។

សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ថា ពួកគេបានឮការផ្ទុះចំនួនពីរលើក នៅមូលដ្ឋាន Al-Asad នាភាគខាងលិចទីក្រុងបាកដាដ ខណៈមានសេចក្តីរាយការណ៍ថា មីស៊ីលខ្លះ ត្រូវប្រព័ន្ធការពារដែនអាកាស C-RAM ស្ទាក់ចាប់បាន។
យោងតាមរបាយការណ៍មួយ, ជើងទម្របាញ់មីស៊ីល Arash-1 ក៏ត្រូវបានរកឃើញនៅជិតមូលដ្ឋានទ័ពអាមេរិកផងដែរ បន្ទាប់ពីការវាយប្រហារ។

ការវាយប្រហារនេះទៀតសោត កើតឡើងចំពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអនុប្រធានាធិបតី Kamala Harris ស្ថិតក្នុងបន្ទប់ប្រជុំនៃសេតវិមាន ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា។
ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សុទ្ធតែជឿជាក់ថា ភាគីអ៊ីរ៉ង់នឹងវាយប្រហារសងសឹកចំពោះការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសលោក Ismail Haniyeh កាលពីសប្តាហ៍មុននៅទីក្រុងតេហេរ៉ង់ ត្បិតអ៊ីស្រាអែលមិនប្រកាសទទួលខុសត្រូវជាផ្លូវការចំពោះការស្លាប់នោះក៏ដោយ។

សូមបញ្ជាក់ថា កាលពីខែមេសា ទីក្រុងតេហេរ៉ង់ បានបាញ់មីស៊ីល និងបញ្ជូនយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រទេសអ៊ីស្រាអែល ក្រោយការបាញ់មីស៊ីលលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស នៃប្រទេសស៊ីរី ដែលបានសម្លាប់មន្ត្រីជាន់ខ្ពស់មួយចំនួន។
ចំពោះ Al-Asad វិញ, មូលដ្ឋានមួយនេះ តែងរងការបាញ់ប្រហារជាបន្តបន្ទាប់ពីសំណាក់កងជីវពល Shia អ៊ីរ៉ាក់នាពេលកន្លងមក។ វាក៏ត្រូវអ៊ីរ៉ង់បាញ់មីស៊ីលដាក់ នៅក្នុងខែមករាឆ្នាំ ២០២០ផងដែរ បន្ទាប់ពីអាមេរិក ប្រើយន្តហោះគ្មានមនុស្សបើក ធ្វើឃាតមេទ័ពកងឆ្មាំបដិវត្តឥស្លាម លោកឧត្តមសេនីយ៍ Qassem Soleimani ក្នុងទីក្រុងបាកដាដ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមគាំទ្រដោយអ៊ីរ៉ង់ បាញ់រ៉ុកកែតពីអ៊ីរ៉ាក់ វាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅស៊ីរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


