ព័ត៌មានអន្ដរជាតិ
ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល
ស្របពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិចារណាចូលជួយអ៊ីស្រាអែលតតាំងនឹងអ៊ីរ៉ង់ ស្រាប់តែក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតដ៏មានឥទ្ធិពលនៅប្រទេសអ៊ីរ៉ាក់ បានចេញមុខប្រកាសក្តែងៗថា ពួកគេនឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ បើទីក្រុងវ៉ាស៊ីនតោន ពិតជាចូលដៃក្នុងសង្គ្រាមមែន។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥ លោក Abu Ali al-Askari ប្រធានផ្នែកសន្តិសុខនៃក្រុម Kataib Hezbollah និយាយថា «យើងសូមបញ្ជាក់សារជាថ្មីឲ្យកាន់តែច្បាស់ថា ប្រសិនបើអាមេរិកចូលរួមក្នុងសង្រ្គាមនេះមែន អ្នកដែលវង្វេងស្មារតី (ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ) នឹងរបូតប្រាក់រាប់ពាន់លានដុល្លារ ដែលគាត់ស្រមៃចង់ដណ្តើមយកពីតំបន់នេះ។ ផែនការប្រតិបត្តិការត្រូវបានបង្កើតឡើងសម្រាប់គោលបំណងនោះ។ ដូច្នេះគ្មានអ្វីត្រូវសង្ស័យឡើយ មូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់ នឹងក្លាយទៅជាវាលបរបាញ់»។
មិនត្រឹមប៉ុណ្ណឹង លោក Al-Askari ក៏គំរាមបិទច្រកសមុទ្រ Hormuz រវាងឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់ ក៏ដូចជាផ្លូវទឹក Bab-el-Mandeb ដ៏តូចចង្អៀតដែលតភ្ជាប់ទៅដល់សមុទ្រក្រហមផងដែរ។

ការគំរាមរបស់ក្រុមនេះកើតឡើងបន្ទាប់ពី លោកត្រាំ ប្រាប់ទីប្រឹក្សាកំពូលកាលពីថ្ងៃព្រហស្បតិ៍ថា លោកយល់ព្រមលើផែនការវាយអ៊ីរ៉ង់រួចហើយ ប៉ុន្តែមិនទាន់អនុវត្តទេ ដោយរង់ចាំមើលសិនថាតើ អ៊ីរ៉ង់មានឆន្ទៈមកពិភាក្សាអំពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេឬក៏អត់។
លុះមកដល់ថ្ងៃសុក្រ សេតវិមានក៏បានឲ្យដឹងដែរថា ២សប្តាហ៍ទៀត គឺជាពេលដែលលោក ត្រាំ ត្រូវសម្រេចថាតើ នឹងវាយអ៊ីរ៉ង់ដែរឬក៏អត់ ដ្បិតប្រធានាធិបតីអាមេរិក នៅតែបើកចំហចំពោះដំណោះស្រាយតាមផ្នែកការទូត ប៉ុន្តែប្រកាន់ជំហរថា អ៊ីរ៉ង់ មិនអានផលិតអាវុធនុយក្លេអ៊ែរបានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


