ព័ត៌មានអន្ដរជាតិ
អាមេរិក ជម្លៀសមន្ត្រីទូតចេញពីអ៊ីរ៉ាក់ ព្រោះស្ថានការណ៍មិនស្រួល
ដោយមើលឃើញស្ថានការណ៍មិនស្រួល សហរដ្ឋអាមេរិក បានប្រកាសពីការជម្លៀសបុគ្គលិកស្ថានទូតនិងអ្នកនៅក្នុងបន្ទុករបស់ពួកគេចេញពីប្រទេសអ៊ីរ៉ាក់ ខណៈប្រមុខសេតវិមាន ដូណាល់ ត្រាំ និយាយថា «យើងកំពុងជម្លៀសពួកគេចេញពីកន្លែងដែលមានគ្រោះថ្នាក់ ហើយយើងរង់ចាំមើលថាតើនឹងមានអ្វីកើតឡើង»។

យ៉ាងណាក៏ដោយ មន្ត្រីនៃក្រសួងការពារជាតិអាមេរិក មិនបញ្ជាក់ច្បាស់ឡើយថាតើ ហេតុផលអ្វីនៅពីក្រោយបទបញ្ជាជម្លៀសនេះ ដោយគ្រាន់តែបង្ហើបថា ប្រទេសអ៊ីរ៉ាក់ កំពុងមានហានិភ័យសន្តិសុខខ្ពស់ណាស់។
ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ក៏សំណូមពរឲ្យក្រុមគ្រួសាររបស់បុគ្គលិកយោធាអាមេរិក ត្រូវស្ម័គ្រចិត្តចាកចេញពីបណ្តាប្រទេសនៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមទាំងគុយវ៉ែត និងបារ៉ែនផងដែរ។

ការជម្លៀសនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ Aziz Nasirzadeh ប្រកាសថា ប្រទេសរបស់លោកនឹងសងសឹកអាមេរិកវិញ បើកិច្ចចរចាស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់រងបរាជ័យ ហើយលោក ត្រាំ បើកការវាយប្រហារយោធាប្រឆាំងសាធារណរដ្ឋឥស្លាម។
កាលពីចុងខែឧសភា អ៊ីរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការបំផ្លាញរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ដោយចាត់ទុកសេចក្តីថ្លែងការណ៍នេះថាជា «បន្ទាត់ក្រហមដ៏ជាក់ស្ដែងមួយ» ដែលអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញឈ្មោះមួយរូបបានសង្កត់ធ្ងន់ថា បើអាមេរិកស្វែងរកដំណោះស្រាយការទូត នោះត្រូវតែបោះបង់ចោលភាសាគំរាមកំហែង និងការដាក់ទណ្ឌកម្ម ដោយចាត់ទុកវោហាសាស្ត្របែបនេះថាជាអរិភាពបើកចំហប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។
ភាពតានតឹងកាន់តែកើនឡើង បើទោះជាកំពុងមានកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ក៏ដោយ។ ដ្បិតលោក ត្រាំ បង្ហាញថា កិច្ចព្រមព្រៀងមួយនឹងអាចសម្រេចទៅរួចក៏ដោយ ប៉ុន្តែមន្រ្តីអ៊ីរ៉ង់នៅតែមានការប្រុងប្រយ័ត្នចំពោះវិធីសាស្រ្តរបស់រដ្ឋបាលអាមេរិក ជាពិសេសទាក់ទងនឹងលក្ខខណ្ឌនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីស៊ីល វាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ របួសទាហានច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


