ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឆ្លើយតបទៅអ្នកវិភាគដែលចោទថា លោក ពូទីន រៀបចំផែនការទម្លាក់យន្តហោះធ្វើឃាតមេទាហានស៊ីឈ្នួល
បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់របស់មេទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin កាលពីពេលកន្លងទៅ អ្នកវិភាគមួយចំនួនបានលើកឡើងស្រដៀងៗគ្នាថា លោកប្រធានាធិបតីររុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នេះហើយគឺជាអ្នកបញ្ជាឲ្យធ្វើឃាតមេទាហានស៊ីឈ្នួល Wagner Group ។

លោក Prigozhin និងមនុស្ស ៩ នាក់ផ្សេងទៀតត្រូវគេរាយការណ៍ថាបានស្លាប់កាលពីថ្ងៃទី២៣ ខែសីហា នៅពេលដែលយន្តហោះ Embraer Legacy 600 មានលេខកន្ទុយ RA-02795 ដែលពួកគេជិះបានធ្លាក់នៅភាគពាយព្យនៃទីក្រុងមូស្គូ ហើយអ្នកវិភាគលោកខាងលិចជាច្រើនបានជឿជាក់ថា ការធ្លាក់យន្តហោះនេះត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ី ។
ទន្ទឹមនោះ អ្នកវិភាគលោកខាងលិចក៏បានដាក់មូលហេតុនៃការធ្លាក់យន្តហោះនេះ គឺជាការសងសឹករបស់លោក ពូទីន ទៅលើលោក Prigozhin និងសមាជិកដទៃទៀតនៃក្រុមទាហានស៊ីឈ្នួល Wagner Group ដោយសារតែការបះបោរនៅរុស្ស៊ីកាលពីខែមិថុនាកន្លងទៅ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានចេញមកបដិសេធរាល់ការវិភាគដែលថា រដ្ឋាភិបាលរុស្ស៊ីបានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំទាហានស៊ីឈ្នួលលោក Yevgeny Prigozhin ហើយលោកថែមទាំងលើកឡើងទៀតថា ការអះអាងទាំងអស់នោះគឺជា “ការកុហកទាំងស្រុង” ។
លោក Peskov បានបញ្ជាក់ថា “នៅពេលនិយាយអំពីបញ្ហានេះ ចាំបាច់ត្រូវពឹងផ្អែកទាំងស្រុងលើការពិត ហើយការពិតមិនទាន់កើតមានច្រើននោះទេ ជាពិសេសយើងមិនទាន់មានព័ស្តុតាងគ្រប់គ្រាន់ណាមួយដើម្បីធ្វើការវាយតម្លៃចំពោះហេតុការណ៍នេះនៅឡើយទេ” ។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះមិនទាន់មានប្រភពច្បាស់ការណ៍ណាមួយបញ្ជាក់ពីការស្លាប់របស់លោក Prigozhin នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនេះនៅឡើយទេ ហើយរឿងនេះត្រូវគេនឹកឃើញដល់ហេតុការណ៍កាលពី ៤ ឆ្នាំមុន ដែលក៏កើតមានរឿងរ៉ាវស្រដៀងគ្នានេះលើមេទាហានស៊ីឈ្នួលរូបនេះផងដែរ ប៉ុន្តែ ៣ ថ្ងៃក្រោយកើតហេតុ លោក Prigozhin ស្រាប់តែបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើលបំផុត ហើយថែមទាំងមិនមានរបួសអ្វីទាំងអស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


