ព័ត៌មានអន្ដរជាតិ
ប៉ូលិសរដ្ឋ Nevada បើកឡានបុករបាំងក្រុមសកម្មជនអាកាសធាតុ ក្រោយបង្កការកកស្ទះចរាចរណ៍ (មានវីដេអូ)
សកម្មជនអាកាសធាតុនៅសហរដ្ឋអាមេរិកកាលពីចុងសប្ដាហ៍បានបង្កការកកស្ទះចរាចរណ៍ទៅដល់អ្នកធ្វើដំណើរ បន្ទាប់ពីពួកគេបានបិទផ្លូវដែលមានតែមួយគត់ទៅដល់ពិធីបុណ្យ Burning Man ដែលប្រព្រឹត្តទៅនៅវាលខ្សាច់រដ្ឋ Nevada ភាគខាងលិច ។

កាសែត Los Angeles Times បានរាយការណ៍ថា សកម្មជនអាកាសធាតុបានបិទផ្លូវចូលទៅកាន់តំបន់ Black Rock នៃរដ្ឋ Nevada ខណៈក្រោយមករថយន្តភីកអាប់ពណ៌សមួយគ្រឿងរបស់ប៉ុស្តិ៍ប៉ូលិស Pyramid Lake Ranger បានបើកបុករបាំងការពារ ដើម្បីបំបែកក្រុមអ្នកតវ៉ា និងបានដាក់ខ្នោះស្ត្រីម្នាក់ផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកដែលនៅពីក្រោយការតវ៉ាគឺក្រុម Seven Circles បាននិយាយថា គោលបំណងនៃការបិទផ្លូវនេះ គឺដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនឯកជនដែលអសមត្ថភាពក្នុងការដោះស្រាយការខូចខាតអាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ី” ។

ទន្ទឹមនោះ ក្រុម Seven Circles ក៏បានដាក់ចេញនូវការទាមទារមួយចំនួនផងដែរសម្រាប់ពិធីបុណ្យ Burning Man រួមទាំងការតស៊ូមតិសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធទាំងនៅកម្រិតនយោបាយ និងសេដ្ឋកិច្ច, មានសកម្មភាពគាំទ្រការធ្វើកូដកម្មទូទៅ ការប្រើប្រាស់ផ្លាស្ទិចរួមតែមួយ និងការដុតសរីរាង្កដែលមិនចាំបាច់ជាដើម ។
ក្រុម Seven Circles ជឿជាក់ថា “ជំហររបស់ពិធីបុណ្យ Burning Man តាំងតែពីដើមរហូតមកដល់បច្ចុប្បន្នគឺធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេសដោយសារការបំភាយកាបូននៅតែបន្តកើនឡើង ទោះបីជាមានការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងសាជីវកម្មក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកជាងពាក់កណ្តាលនៅឆ្នាំ ២០៣០ ក៏ដោយ” ។

គួរបញ្ជាក់ថា Burning Man គឺជាពិធីបុណ្យប្រចាំឆ្នាំដែលប្រមូលផ្តុំទៅដោយសិល្បករ និងអ្នករៀបចំសហគមន៍មកពីជុំវិញពិភពលោក ។ ពិធីបុណ្យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៦ នៅលើឆ្នេរទីក្រុង San Francisco ខណៈនៅចុងបញ្ចប់ក្នុងពិធីបុណ្យនោះនឹងមានការដុតរូបចម្លាក់ឈើជាបុរសដ៏ធំមួយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ News Nation
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


