Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងគ្រោងនឹងបើកដំណើរទេសចរណ៍មុជទឹកនៅ វៀតណាម

បានផុស

នៅ

ប្រតិបត្តិករទេសចរណ៍កូរ៉េខាងត្បូងកំពុងធ្វើការជាមួយអាជ្ញាធរក្នុងខេត្ត Quang Ninh ភាគខាងជើង ដើម្បីបើកដំណើរទេសចរណ៍មុជទឹកនៅលើកោះ Thanh Lan ក្នុងស្រុក Co To ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កោះ Thanh Lan មានផ្ទៃដី ២៧ គីឡូម៉ែត្រការ៉េ ហើយមានប្រជាជនរស់នៅ ១ ២០០ នាក់ ដែលភាគច្រើនជាអ្នកនេសាទ ។ បច្ចុប្បន្ននៅលើកោះមានកន្លែងស្នាក់នៅចំនួន ៧ ដែលមាន ១០០ បន្ទប់ ដើម្បីផ្លាស់ទីនៅលើកោះ ភ្ញៀវទេសចរអាចជួលម៉ូតូមួយគ្រឿងរយៈពេលមួយថ្ងៃក្នុងតម្លៃ ៨ ដុល្លារបាន ។

ក្រៅពីការមុជទឹក កូរ៉េខាងត្បូងចង់ឲ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍បន្ថែមដូចជា នេសាទ រុករកព្រៃកោងកាងនៅ Van Don និង Ha Long ទៀតផង ។

ចាប់តាំងពីវៀតណាមបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសកាលពីខែមីនា ឆ្នាំ២០២២ កូរ៉េខាងត្បូងបានក្លាយជាប្រភពទេសចរណ៍ដ៏ធំបំផុតប្រចាំប្រទេសអាស៊ីអាគ្នេយ៍។

ជាក់ស្ដែងក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៣ វៀតណាមបានស្វាគមន៍ប្រជាជនកូរ៉េខាងត្បូងជាង ២,៥ លាននាក់ឯណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ ខេត្ត Ha Nam ជាប់ជាគោលដៅវប្បធម៌ក្នុងតំបន់ឈានមុខគេរបស់អាស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម