Connect with us

KPT+

ខេត្ត Ha Nam ជាប់ជាគោលដៅវប្បធម៌ក្នុងតំបន់ឈានមុខគេរបស់អាស៊ី

បានផុស

នៅ

ខេត្ត Ha Nam ដែលជាកន្លែងប្រមូលផ្តុំវត្តអារាមដ៏ធំបំផុតរបស់វៀតណាម ត្រូវបានជាប់ឆ្នោតជា “គោលដៅវប្បធម៌ក្នុងតំបន់ឈានមុខគេរបស់ អាស៊ី” ជាលើកដំបូង ក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តនេះមានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងហាណូយ និងជាកន្លែងសម្រាប់វត្តបុរាណ និងភូមិសិប្បកម្មប្រពៃណី ។ នៅក្នុងបរិវេណផ្ទៃដី ៥ ១០០ ហិតា នៃខេត្ត មានវត្តធំបំផុតគឺ Tam Chuc ស្ថិតនៅលើច្រាំងបឹងដែលមានទំហំ ៦០០ ហិតា ហើយតែង​តែមាន​មនុស្ស​ច្រើន​កកកុញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ។

ជាមួយគ្នានេះដែរ កោះ Phu Quoc ក៏បានជាប់ឈ្មោះជា កោះដ៏ប្រណីតឈានមុខគេនៅ អាស៊ី ផងដែរ ។

កម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោក បានចាប់ផ្តើមនៅឆ្នាំ ១៩៩៣ ជាកម្មវិធីទទួលស្គាល់ភាពល្អឥតខ្ចោះនៅក្នុងឧស្សាហកម្មទេសចរណ៍ និងដំណើរកម្សាន្ត ដែលផ្អែកលើការបោះឆ្នោតជ្រើសរើសដោយអ្នកជំនាញផ្នែកទេសចរណ៍ និងសាធារណៈជន ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ វៀតណាម កាន់តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​អឺរ៉ុប​ខាង​លិច និង​អាមេរិក

ចុចអាន៖ ប្រទះឃើញសាកសពអណ្ដើកកម្រនៅឆ្នេរសមុទ្រ វៀតណាម ខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម