Connect with us

ព័ត៌មានអន្ដរជាតិ

ទើបវាយចូលបានប៉ុន្មានថ្ងៃ ពេលនេះ កងទ័ពអ៊ីស្រាអែល ដកថយចេញពី ហ្គាហ្សាភាគខាងជើង វិញ

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកា កងទ័ពអ៊ីស្រាអែល បានដកថយចេញពីតំបន់ដែលខ្លួនវាយចូលនៅហ្គាហ្សាស្ទ្រីបវិញ ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយយុទ្ធជនប៉ាឡេស្ទីន ដែលបានបណ្តាលឲ្យទាហានអ៊ីស្រាអែលរាប់សិបនាក់ស្លាប់និងរងរបួស។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងអ៊ីស្រាអែលបានដកថយ ក្រោយឈរជើងក្នុងតំបន់ Al-Maqqousi និងនៅតំបន់ភាគខាងជើងនៃជំរំជនភៀសខ្លួន al-Shati ភាគពាយព្យនៃទីក្រុង ហ្គាហ្សា។

យោងតាមសារព័ត៌មាន Anadolu, ទីតាំងដែលកងកម្លាំងអ៊ីស្រាអែលដកថយ គឺជាតំបន់កសិកម្មឆ្ងាយពីតំបន់លំនៅដ្ឋាន និងមានប្រជាជនរស់នៅច្រើន។

ការដកថយនេះកើតឡើង បន្ទាប់ពីអ៊ីស្រាអែល វាយលុកចូលតំបន់ហ្គាហ្សាស្ទ្រីប ពីទិសដៅជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

(រូបថត៖ Anadolu)

Anadolu រាយការណ៍ថា យន្តហោះចម្បាំង កាំភ្លើងធំ និងនាវាចម្បាំងរបស់អ៊ីស្រាអែល បានបង្កើនការវាយប្រហារទៅលើទីក្រុង ហ្គាហ្សា និងតំបន់ហ្គាហ្សាភាគខាងជើង។

ម្យ៉ាងវិញទៀត សម្ព័ន្ធក្រុមហាម៉ាស គឺកងពលតូច Al-Qassam និយាយថា ខ្លួនបានវាយប្រហារទៅលើទាហានអ៊ីស្រាអែល រថពាសដែក និងរថក្រោះ ជាមួយនឹងគ្រាប់បែកដៃ រ៉ុកកែត ជាពិសេសនៅតំបន់ភាគខាងជើងនៃទីក្រុងហ្គាហ្សា។

(រូបថត៖ Anadolu)

អ្នកនាំពាក្យកងពលតូច Al-Qassam លោក Abu Obeida បាននិយាយនៅក្នុងសារមួយថា យុទ្ធជនហាម៉ាស កំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ Beit Hanoun ភាគខាងជើង ជ្រោយហ្គាហ្សា, នៅភាគពាយព្យនិងភាគអាគ្នេយ៍ទីក្រុងហ្គាហ្សា។

ទន្ទឹមនោះ កងទ័ពអ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានបាត់បង់ទាហាន៣៤៥នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ខែតុលាមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ WFP ព្រមានថា ស្បៀងអាហារនៅហ្គាហ្សា អាចទប់ទល់បានតែ៥ថ្ងៃទៀតប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានជាតិ៨ ម៉ោង មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

នយោបាយ៦ ម៉ោង មុន

ប្រទេសទីម័រឡេស្ដេនឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូន​សម្ដេចតេជោ

Sokha Hotels

ព័ត៌មានពេញនិយម