Connect with us

ព័ត៌មានអន្ដរជាតិ

យោធា អ៊ីស្រាអែល ​នឹង​​វាយ​ប្រហារ​លើ​តំបន់​ហ្គាហ្សា​ភ្លាមៗ​ ក្រោយ​ជំនួយមនុស្សធម៌​បញ្ចប់

បានផុស

នៅ

ប្រមុខយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តការវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីបភ្លាមៗ បន្ទាប់ពីការផ្អាកជំនួយមនុស្សធម៌បណ្តោះអាសន្នជាមួយក្រុមហាម៉ាសបានបញ្ចប់។

សាជីវកម្មផ្សព្វផ្សាយអ៊ីស្រាអែលបានដកស្រង់សម្តីប្រធានអគ្គសេនាធិការលោក Herzi Halevi ថា “យើងនឹងត្រឡប់ទៅធ្វើសមយុទ្ធនៅហ្គាហ្សាវិញភ្លាមៗ លុបបំបាត់ក្រុមហាម៉ាស និងដាក់សម្ពាធយ៉ាងសំខាន់ដើម្បីដោះលែងចំណាប់ខ្មាំងភាគច្រើនដែលឃុំខ្លួននៅហ្គាហ្សា” ។

ប្រធានអគ្គសេនាធិការដដែលនេះបាននិយាយបន្ថែមថា “យើងបានបញ្ចប់នីតិវិធីសម្រាប់ថ្ងៃសុក្រសម្រាប់ការវិលត្រឡប់នៃចំណាប់ខ្មាំងស្ត្រីនិងកុមារក្រុមទី១ ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស​ ហើយបន្ទាប់ពីពីរបីម៉ោងខ្ញុំសង្ឃឹមថាក្រុមទីពីរនឹងមកដល់” ។

អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្លាស់ប្តូរជនជាតិអ៊ីស្រាអែល និងជនបរទេសចំនួន ២៤នាក់ សម្រាប់ជនជាតិប៉ាឡេស្ទីន ៣៩នាក់ ពីពន្ធនាគារអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ដែលជាថ្ងៃដំបូងនៃការផ្អាកមនុស្សធម៌រយៈពេលបួនថ្ងៃ។ក្រោមកិច្ចព្រមព្រៀងរវាងភាគីជម្លោះ ចំណាប់ខ្មាំង និងអ្នកទោសនឹងត្រូវបានដោះលែងជាបណ្តើរៗក្នុងរយៈពេលបួនថ្ងៃ។

សូមរម្លឹកថា អ៊ីស្រាអែល​បាន​បើក​យុទ្ធនាការ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ហ្គាហ្សា​ស្ទ្រីប​​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​ដោយ​ក្រុម​ហាម៉ាស​កាលពី​ថ្ងៃ​ទី ០៧ តុលា។ ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤,៨៥៤ នាក់ រួមទាំងកុមារចំនួន ៦,១៥០ នាក់ និងស្ត្រីជាង ៤,០០០ នាក់ ត្រូវបានសម្លាប់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់បញ្ចាក់កន្លងមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖AA

ចុចអាន៖លោកសេដ្ឋា បង្ហាញ​ឈ្មោះ​ចំណាប់ខ្មាំង​ថៃ ​៤​ នាក់​បន្ថែមទៀត ដែលក្រុម​ហាម៉ាសដោះលែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

​រដ្ឋាករទឹករកចំណូលបានជាង ៣៤៨ ពាន់លាន​រៀល​កាលពីឆ្នាំមុន

ព័ត៌មានជាតិ៧ នាទីutes មុន

វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្ដល់អាហារូបករណ៍ ៨០ កន្លែង និង ប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ

ព័ត៌មានជាតិ២៤ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានិត ចុះជួបពលរដ្ឋដែលបានចល័តទៅតំបន់សុវត្ថិភាព ក្រោយការប៉ះទង្គិចរវាងកម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ឥណ្ឌូណេស៊ី ​បារាំង​ចុះ​ MoU ១១ ប៊ីលាន​ដុល្លារ អំឡុងទស្សនកិច្ចរបស់ ម៉ាក្រុង

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

Metfone បើកដំណើរការសេវាកម្មកាមេរ៉ា Smart Home –ដំណោះស្រាយសុវត្ថិភាពងាយស្រួល និងមានប្រសិទ្ធភាព

ម៉ៅ សុផាន់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម២៣ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម