ព័ត៌មានអន្ដរជាតិ
មេក្រុមហេសបូឡា ត្រូវគេធ្វើឃាតនៅប្រទេស លីបង់
ការវាយប្រហារអាកាសដែលគេសង្ស័យជាស្នាដៃរបស់អ៊ីស្រាអែល បានផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ដែលទង្វើនេះ បណ្តាលឲ្យភាពតានតឹងកើនឡើងមួយកម្រិតទៀត ខណៈអ៊ីស្រាអែល ក៏កំពុងតែធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស។

តាមការបញ្ជាក់ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយក្រុមហេសបូឡា, លោក Wissam al-Tawil អនុប្រធាននៃអង្គភាពបញ្ជាការសម្ងាត់ Radwan ត្រូវគេធ្វើឃាតកាលពីថ្ងៃចន្ទទី៨ខែមករារួមជាមួយយុទ្ធជនហេសបូឡាម្នាក់ទៀត ខណៈពេលកំពុងជិះរថយន្តស្ព័រ នៅក្នុងទីក្រុង Majdal Selm ចម្ងាយជាង៦គីឡូម៉ែត្រ ភាគខាងជើងព្រំដែនអ៊ីស្រាអែល។
លោក Al-Tawil គឺជាសមាជិកជាន់ខ្ពស់បំផុតនៃក្រុមហេសបូឡា ដែលត្រូវគេសម្លាប់ ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស ផ្ទុះឡើងនៅថ្ងៃទី៧ខែតុលា ហើយការធ្វើឃាតនេះកើតឡើង បន្ទាប់ពីក្រុមហេសបូឡា បាញ់ស្រោចមីស៊ីលលើមូលដ្ឋានចារកម្មអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក សម្លាប់មេដឹកនាំរងក្រុមហាម៉ាសលោក Saleh al-Arouri និងមនុស្ស៦នាក់ទៀត នៅជាយក្រុងបេរូត។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទទួលស្គាល់ថា កាលពីថ្ងៃចន្ទ ខ្លួនពិតជាបាញ់ប្រហារប្រឆាំងនឹងគោលដៅយោធារបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ពិតមែនប៉ុន្តែមិនបញ្ជាក់ អំពីការធ្វើឃាតលោក al-Arouri និង al-Tawil ទេ។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីអាមេរិកបានទទូចថា ពួកគេកំពុងធ្វើការដើម្បីការពារសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស មិនឲ្យរីកកាន់តែធំជាងនេះ ហើយចារកម្មអាមេរិកបានរកឃើញថា កងកម្លាំងអ៊ីស្រាអែល ច្បាស់ជាពិបាកសម្រេចជោគជ័យហើយ ចំពោះសង្គ្រាមពីរក្នុងពេលតែមួយបែបនេះ។

អង្គភាព Radwan របស់លោក Al-Tawil បានរៀបចំផែនការវាយប្រហារឆ្លងដែន ប្រឆាំងអ៊ីស្រាអែល ប៉ុន្តែផែនការទាំងនោះត្រូវគេរាយការណ៍ថា ផ្អាកវិញ នៅពេលចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន បើកការវាយឆ្មក់យ៉ាងភ្ញាក់ផ្អើលបំផុតលើភូមិភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់កាសែត Wall Street Journal ថា ទីក្រុងហ្ស៊េរុយសាឡិមខាងលិច មិនខ្លាចធ្វើសង្រ្គាមជាមួយក្រុមហេសបូឡា និងហាម៉ាស ក្នុងពេលតែមួយនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


