ព័ត៌មានអន្ដរជាតិ
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
ក្មេងស្រីកូនកាត់ Brianna Yoon កើតនៅឆ្នាំ ២០០៩ មានម្តាយជនជាតិហ្វីលីពីន និងឪពុកជាជនជាតិកូរ៉េ ហើយនៅឆ្នាំ ២០១៣ នាងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងពិភពអនឡាញ ដោយសារតែរូបថតដ៏គួរឲ្យស្រឡាញ់ដែលម្ដាយបានបង្ហោះលើ Instagram។

នាងតូច Brianna Yoon មានភាពល្បីល្បាញយ៉ាងឆាប់រហ័ស មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ។ ប៉ុន្តែរូបភាពរបស់នាងក៏បានរីករាលដាលដល់ប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងសូម្បីតែនៅមជ្ឈិមបូព៌ាផងដែរ។ ជាពិសេសនៅទីក្រុងឌូបៃ។ ភាពល្បីល្បាញនេះ បានជួយឲ្យនាងទទួលបានការអញ្ជើញពីម៉ាកយីហោជាច្រើននិងក្លាយជាតារាម៉ូដែលកុមារដ៏ល្បីល្បាញ ហើយជារឿយៗទទួលបានអំណោយថ្លៃៗ ពីអ្នកគាំទ្រទូទាំងពិភពលោក។
ទោះយ៉ាងណាក៏ដោយ នៅពេលដែលប្រជាប្រិយភាពរបស់នាងឈានដល់កម្រិតកំពូល ភាពល្បីល្បាញដែលមកជាមួយ ចៀសមិនរួចមកជាមួយបញ្ហាជាច្រើន។ មនុស្សជាច្រើនបានរិះគន់ឪពុកម្តាយរបស់នាងថា បានទាញយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់កូនដើម្បីរកលុយ ហើយរឿងរ៉ាវកាន់តែធ្ងន់ធ្ងរនៅពេលដែលពាក្យចចាមអារ៉ាមលេចចេញនៅលើបណ្តាញសង្គមថា ក្មេងស្រីតូចនេះ ត្រូវបានអ្នកជំនួញនៅទីក្រុងឌូបៃយកទៅចិញ្ចឹមថែមទៀតផង។
យោងតាមប្រភពពីព័ត៌មានក្នុងប្រទេសហ្វីលីពីន newsdirectory3 បានទម្លាយថា ឧកញ៉ាឌូបៃម្នាក់មើលថែ Breanna Yoon ដូចព្រះនាងតូច ហើយនាងទទួលបានសិទ្ធិពិសេសសម្រាប់ជីវិតដ៏ប្រណិត ដូចជាស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ និងទិញទំនិញម៉ាកយីហោ, ធ្វើដំណើរទៅកន្លែងផ្សេងៗ ឬទទួលបានរថយន្តទំនើប Rolls Royce ជាកាដូខួបកំណើត។
ភ្លាមៗ នៅពេលដែលព័ត៌មានបានផ្សព្វផ្សាយព្រោងព្រាតពេញបណ្ដាញអ៉ិនធើណេត ម្តាយរបស់ Breanna Yoon បានបដិសេធភ្លាមៗ។ គាត់បានចែករំលែកផងថា ប្តីរបស់គាត់មានបំណងបើកអាជីវកម្មនៅឌូបៃ។ ដូច្នេះ គ្រួសារទាំងមូលបានរស់នៅទីនោះអស់រយៈពេល២ឆ្នាំ មុនពេលត្រឡប់ទៅកូរ៉េវិញ។ ពាក្យចចាមអារ៉ាមអំពីមហាសេដ្ឋីឌូបៃបានធ្វើឲ្យនាងនិងគ្រួសារមានបញ្ហាជាច្រើនរាប់មិនអស់។

យ៉ាងណាមិញ សព្វថ្ងៃនេះ Breanna Yoon បានធំឡើងក្នុងអាយុ ១៤ ឆ្នាំ ដែលជាក្មេងស្រីដ៏ល្បីល្បាញកាលពីច្រើនឆ្នាំមុន។ ឥឡូវនេះនាងតូចមើលទៅចាស់ទុំជាងមុន ប៉ុន្តែសម្រស់ដ៏ស្រស់ស្អាតរបស់នាងនៅតែមិនប្រែប្រួល។ ក្នុងនោះថែមទៀត កុមារភាពរបស់នាងបានចំណាយនៅឌូបៃ ទទួលការអប់រំល្អៗពីឪពុកម្តាយរបស់នាង រហូតនាងអាចនិយាយបាន៤ភាសាតាំងពីក្មេងមកម៉្លេះ។ ទោះបីជាបច្ចុប្បន្ន Breanna កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ ក៏ឪពុកម្តាយរបស់នាងតែងតែសម្រេចចិត្តបដិសេធការផ្តល់ជូនការងារ ដើម្បីឲ្យកូនស្រីពួកគេធំឡើងតាមធម្មជាតិ និងរស់នៅធម្មតាដូចកុមារដទៃទៀត នៅអាយុដូចគ្នា៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងស្រី អ៊ីរ៉ង់ ស្អាតជាងគេលើលោក ពេលនេះធំពេញវ័យមើលសឹងលែងស្គាល់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


