ព័ត៌មានអន្ដរជាតិ
មកដឹង ប្រាក់ខែបុគ្គលិកបម្រើការក្នុងសណ្ឋាគារលំដាប់ផ្កាយ ៤ នៅ ថៃ
ស្របពេលដែលពិធីបុណ្យសង្រ្កាន្តចូលឆ្នាំថ្មីក៏កាន់តែកៀកខិតជិតមកដល់ គណៈរដ្ឋមន្ត្រីថៃបានចេញសេចក្ដីអនុម័តលើសំណើរបស់គណៈកម្មាធិការប្រាក់ឈ្នួល ដំឡើងប្រាក់ខែទៅដល់បុគ្គលិកដែលបម្រើការក្នុងសណ្ឋាគារលំដាប់ផ្កាយ ៤ នៅក្នុងខេត្តទេសចរណ៍ចំនួន ១០ ចាប់ពីថ្ងៃទី១៣ ខែមេសាតទៅ ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី២ ខែមេសាកន្លងទៅបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីបានអនុម័តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់បុគ្គលិកបម្រើការនៅសណ្ឋាគារលំដាប់ផ្កាយ ៤ បន្ថែមចំនួន ៤០០ បាត (ជិត ១១ ដុល្លារ) ក្នុងមួយថ្ងៃ ពោលប្រមាណ ៣២៧.៥០ ដុល្លារក្នុងមួយខែ ដែលនឹងទទួលបានចាប់ពីថ្ងៃចូលឆ្នាំទៅ ។
ចំណែកលក្ខខណ្ឌដែលសណ្ឋាគារលំដាប់ផ្កាយ ៤ នឹងទទួលបានកញ្ចប់ប្រាក់ឈ្នួលប្រចាំខែបន្ថែមថ្មីនេះ គឺតម្រូវឲ្យសណ្ឋាគារទាំងនោះមានបុគ្គលិកបម្រើការយ៉ាងតិច ៥០ នាក់ និងត្រូវមានទីតាំងតាមច្បាប់កំណត់ដូចជា នៅសង្កាត់ Pathumwan និង Wattana ក្នុងទីក្រុងបាងកក, ស្រុក Ao Nang ក្នុងខេត្ត Krabi, ទីក្រុង Pattaya ក្នុងខេត្ត Chon Buri, ស្រុក Muang ខេត្ត Chiang Mai, ស្រុក Hua Hin ក្នុងខេត្ត Prachuap Khiri Khan, តំបន់ក្រុង Khuekkhak ក្នុងស្រុក Takua Pa ខេត្ត Phang-nga, ខេត្ត Phuket, ស្រុក Ban Phe ក្នុងខេត្ត Rayong, តំបន់ក្រុង Hat Yai នៅខេត្ត Songkhla ឬកោះ Samui ក្នុងខេត្ត Surat Thani ។

ដោយឡែកពាក់ព័ន្ធនឹងហេតុផលដែលគណៈកម្មាធិការប្រាក់ឈ្នួលសម្រេចជ្រើសរើសយកខេត្តទាំង ១០ នេះគឺដោយសារតែខេត្តទាំងអស់នេះបង្កើតប្រាក់ចំណូលយ៉ាងច្រើនក្រាស់ក្រែលពីវិស័យទេសចរណ៍ ហើយការសម្រេចចិត្តនេះទៀតសោតក៏បានឆ្លងកាត់ដំណើរការសាទរពីសាធារណៈជន ក៏ដូចជាភាគីពាក់ព័ន្ធដែលបានចូលរួមផងដែរ ខណៈនិយោជក និងនិយោជិតក៏គួរទទួលបានអត្ថប្រយោជន៍ពីអាជីវកម្មទេសចរណ៍ដូចគ្នា ។
គួរបញ្ជាក់ថា ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីជាប្រពៃណីរយៈពេល ៣ ថ្ងៃ ពោលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ប៉ុន្តែប្រទេសនេះនឹងប្រព្រឹត្តជាលក្ខណៈសង្រ្កាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃឯណោះ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ក្នុងគោលបំណងស្ដារមុខមាត់វិស័យទេសចរណ៍ ខណៈត្រឹម ៣ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ថៃទាក់ចិត្តភ្ញៀវទេសចរបរទេសចំនួន ៩.៤ លាននាក់កើបចំណូលបាន ៤៥៤.៦ ពាន់លានបាត ប្រមាណ ១២.៤ ពាន់លានដុល្លារអាមេរិក ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ៣ ខែដើមឆ្នាំ ២០២៤ ថៃ ទាញទេសចរបរទេសបាន ៩.៤ លាននាក់ កើបលុយ ១២.៤ ពាន់លានដុល្លារ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ