ព័ត៌មានអន្ដរជាតិ
បុរសថៃ ដាច់សរសៃឈាមខួរក្បាលស្លាប់ ព្រោះផឹកស្រា ទាំងពេលមេឃកំពុងក្តៅខ្លាំង
តាមការចុះផ្សាយរបស់ Bangkok Post, កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសថៃ បានចេញការព្រមានអំពីសីតុណ្ហភាពហក់ឡើងខ្ពស់ ខណៈមានសេចក្តីរាយការណ៍ថា បុរសម្នាក់ ដាច់សរសៃឈាមខួរក្បាលស្លាប់ ព្រោះផឹកស្រា ទាំងអាកាសធាតុកំពុងក្តៅខ្លាំង។

បុរសម្នាក់នេះ មិនត្រូវបានគេបញ្ចេញឈ្មោះឡើយ តែគេដឹងថា គាត់មានអាយុ៤៩ឆ្នាំ រស់នៅខេត្ត Prachinburi។
ក្រោយការស្លាប់របស់គាត់ រដ្ឋាភិបាលថៃ ក៏ចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំង ហើយណែនាំឲ្យប្រជាពលរដ្ឋ ត្រូវចៀសវាងការចេញក្រៅ ដោយសារតែហានិភ័យដាច់សរសៃឈាមខួរក្បាល។
តាមការព្យាកររបស់នាយកដ្ឋានឧតុនិយមថៃ, អាកាសធាតុក្តៅចង់ឆេះ នឹងបន្តវាយប្រហារប្រទេសនេះ រហូតដល់សប្តាហ៍ក្រោយ។

ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែមេសា សម្ពាធខ្យល់ខ្ពស់ពីប្រទេសចិន នឹងគ្របសណ្តប់ប្រទេសថៃផ្នែកខាងលើ និងសមុទ្រចិនខាងត្បូង ខណៈខ្យល់បក់ពីទិសខាងកើតនិងភាគអាគ្នេយ៍ នឹងនាំសំណើមពីសមុទ្រចិនខាងត្បូងនិងឈូងសមុទ្រថៃ ជាហេតុនាំឲ្យប្រទេសនេះ ក្តៅលើសដើម។
ទោះបីជាយ៉ាងណាក៏ដោយ មិនមែនត្រឹមតែកម្តៅទេ ថៃក៏អាចជួបបាតុភូតព្យុះផ្គររន្ទះ ខ្យល់កន្រ្តាក់ និងរន្ទះបាញ់នៅតំបន់ខ្លះផងដែរ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Kenika Ounjit បានព្រមានថា សន្ទស្សន៍កម្តៅកំពុងបញ្ចេញឥទ្ធិពលក្នុងតំបន់ជាច្រើន ខណៈសីតុណ្ហភាពនៅតំបន់ខ្លះអាចឈានដល់៤៤.៥អង្សាសេឯណោះ។
ដោយឡែក នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ក៏បង្ហាញក្តីបារម្ភចំពោះប្រជាពលរដ្ឋពាក់ព័ន្ធជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ហើយណែនាំកុំឲ្យត្រូវពន្លឺព្រះអាទិត្យយូរពេក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្តៅនៅទីក្រុងភ្នំពេញ ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ពេញមួយសប្តាហ៍ ដល់ថ្ងៃចូលឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


