ព័ត៌មានអន្ដរជាតិ
ថៃ មិនអនុញ្ញាតឲ្យលេងបាញ់ទឹក រហូតឡើយក្នុងខែ រៀបចំពិធីបុណ្យសង្ក្រាន្តនេះ
ដើម្បីកុំឲ្យមានការភាន់ច្រឡំតទៅទៀត រដ្ឋមន្ត្រីទេសចរណ៍និងកីឡាថៃ លោកស្រី Sudawan Wangsuphakijkosol នៅថ្ងៃអង្គារទី៩ខែមេសា បានចេញមុខបញ្ជាក់ថា មិនមានការលេងបាញ់ទឹកអំឡុងខែនៃការរៀបចំពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី អ្វីទេ។

តាមការបកស្រាយ, ពិធីបុណ្យមហាសង្ក្រាន្តដែលនឹងប្រារព្ធធ្វើអំឡុងខែមេសានេះ គឺមិនមានការលេងបាញ់ទឹករហូតឡើយ ហើយអាជ្ញាធរក្រសួង នឹងចេញកាលវិភាគជាក់លាក់ក៏ដូចជាទីតាំង ដែលត្រូវលេងទូទាំងប្រទេសក្នុងខែនេះ។
ការបំភ្លឺធ្វើឡើង បន្ទាប់ពីមេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ដែលជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រថាមពលទន់ជាតិថៃ បានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ប្រជាជន នឹងត្រូវអនុញ្ញាតឲ្យលេងបាញ់ទឹកពេញមួយខែមេសាតែម្តង ដើម្បីធ្វើយ៉ាងណាឲ្យពិធីបុណ្យសង្ក្រាន្ត ក្លាយជាពិធីបុណ្យដែលមានតែមួយគត់។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍កន្លងទៅ ទេសចរចិនម្នាក់ ហាក់សម្តែងការមិនពេញចិត្តជាខ្លាំង ព្រោះមិនត្រូវបានគេអនុញ្ញាតឲ្យលេងបាញ់ទឹកក្នុងទីក្រុងបាងកក ខុសពីការរំពឹងទុក។
ពាក់ព័ន្ធពិធីបុណ្យសង្ក្រាន្តនេះដែរ ប្រទេសថៃ បានចេញច្បាប់តឹងរ៉ឹង ដាក់ឲ្យអនុវត្តដើម្បីធានាថា កន្លែងលេងទឹកទូទាំងប្រទេស ត្រូវតែគ្មានគ្រឿងស្រវឹងដាច់ខាត ក្នុងអំឡុងពេលប្រារព្ធពិធី ហើយអ្វីគួរឲ្យកត់សម្គាល់គឺថា អ្នកបើកបរយានយន្តអាយុក្រោម២០ឆ្នាំ ដែលចាប់បាន បើកបរក្រោមឥទ្ធិពលមានកម្រិតជាតិអាល់កុលក្នុងឈាមលើស២០មិល្លីក្រាម នឹងត្រូវប្រឈមការស៊ើបអង្កេតដើម្បីរកមុខហាងដែលលក់ស្រាឲ្យពួកគេផឹក ហើយអ្នកលក់ក៏អាចទទួលទោសដែរ។

ខែមុន គណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងថៃ និយាយថា បម្រាមទាំងស្រុងលើគ្រឿងស្រវឹង នឹងត្រូវអនុវត្តនៅគ្រប់កន្លែងរៀបចំពិធីបុណ្យសង្ក្រាន្ត សម្រាប់រយៈពេលពិធីបុណ្យនេះទាំងមូល។
ការហាមប្រាមគ្រឿងស្រវឹង នឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដោយមានការយកចិត្តទុកដាក់ជាពិសេសដើម្បីធានាថា អនីតិជនមិនអាចផឹកគ្រឿងស្រវឹងបានទេ ហើយការលក់នៅកន្លែងផ្សេងទៀត ក៏នឹងមិនអនុញ្ញាតផងដែរក្រោយផុតម៉ោងកំណត់។
សូមបញ្ជាក់ថា ថ្ងៃឈប់សម្រាកផ្លូវការនៃពិធីបុណ្យសង្ក្រាន្តថៃ គឺចាប់ពីថ្ងៃទី១៣ដល់១៧ខែមេសា ប៉ុន្តែពិធីបុណ្យសង្ក្រាន្តពិភពលោក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់២១ខែមេសា ដើម្បីជំរុញកំណើនទេសចរណ៍៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ