ព័ត៌មានអន្ដរជាតិ
សង្ក្រាន្តថៃឆ្នាំ២០២៤ ៖ យុវវ័យទទួលទានគ្រឿងស្រវឹងហើយបង្កហេតុ ត្រូវមានទោសដល់អ្នកលក់និងអ្នកបបួលផឹក
ប្រភពព័ត៌មានបានឱ្យដឹងថា សម្រាប់សង្ក្រាន្តឆ្នាំថ្មីថៃឆ្នាំ២០២៤នេះ ក្រោមពាក្យស្លោកថា៖ “បើបើកបរកុំផឹក-បើផឹកកុំបើកបរ” ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាងពាក់កណ្តាលបើធៀបនឹងឆ្នាំ២០២៣ ដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២២០០ករណី និងបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦៤នាក់។ ចំនួនគ្រោះថ្នាក់ដែលកើតឡើងច្រើនជាងគេលើយុវវ័យដែលទទួលទានគ្រឿងស្រវឹងមានអាយុក្រោម២០ឆ្នាំ។
លោកឧត្តមសេនីយ៍ទោ វីរ៉ាផាត ស៊ីវ៉ាភេត អគ្គស្នងការរងនគរបាលជាតិថៃបាននិយាយថា សម្រាប់ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងអំឡុងពេលសង្ក្រាន្តឆ្នាំថ្មីរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ទាក់ទងនឹងវិធានការពង្រឹងនិងអនុវត្តច្បាប់ គឺផ្តោតលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបើកបរក្នុងស្ថានភាពស្រវឹង។
លោកថា សម្រាប់សង្ក្រាន្តឆ្នាំ២០២៤នេះ អាជ្ញាធរថៃនឹងដាក់ចេញនូវវិធានការថ្មី ប្រសិនបើយុវវ័យដែលមានអាយុក្រោម២០ឆ្នាំ ឬអាយុក្រោម១៨ឆ្នាំទទួលទានគ្រឿងស្រវឹងហើយបង្កហេតុ ឬបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើង អ្នកលក់គ្រឿងស្រវឹងក៏ត្រូវមានទោស និងអ្នកដែលបបួលផឹកក៏ត្រូវមានទោសផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


