ព័ត៌មានអន្ដរជាតិ
តើ ទីក្រុងឌូបៃ ខាតលុយប៉ុន្មាន ដោយសារទឹកជំនន់ដ៏សាហាវ ប៉ុន្មានថ្ងៃមុន?
ត្បិតថាពេលនេះ ស្ថានភាពទឹកជំនន់នៅ ឌូបៃ បានថមថយក៏ពិតមែន ប៉ុន្តែពិភពលោកនៅតែដិតដាមអារម្មណ៍ជាមួយនឹង ព្យុះដ៏កាចសាហាវកាលពីប៉ុន្មានថ្ងៃមុន ហើយបើយោងតាមក្រុមហ៊ុនធានារ៉ាប់រង Insurance Insider បានប៉ាន់ស្មានថា ទីក្រុងមហាសេដ្ឋីមួយនេះ ត្រូវខាតបង់ប្រាក់អស់ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ ដោយសារតែការជន់លិច។

តាមការចុះផ្សាយរបស់កាសែត The Sun, កត្តាដែលបង្កការខាតបង់ធំបំផុតរបស់ប្រទេសអារ៉ាប់រួម គឺបណ្តាលមកពីទឹកជំនន់ ធ្វើឲ្យជាប់គាំងដល់អាកាសយានដ្ឋាន ផ្លូវថ្នល់ ក្រុមហ៊ុន អាជីវកម្មនិងផ្ទះសម្បែង នាំឲ្យសរសៃឈាមសេដ្ឋកិច្ចត្រូវកាត់ផ្តាច់។
ក្រោយគ្រោះទឹកជំនន់ដ៏មហន្តរាយនេះ ឌូបៃ ក៏ចាប់ផ្តើមការបោសសម្អាត ហើយយុទ្ធនាការនេះទៀតសោត ក៏ត្រូវចំណាយអស់ប្រាក់មិនតិចដែរ។

យោងតាមអ្នកជំនាញ, អាជីវកម្មរបស់ក្រុមមហាសេដ្ឋី បានចាប់ផ្តើមបើកដំណើរការឡើងវិញខ្លះ ក្រោយជាប់ភាពរអាក់រអួលអស់រយៈពេលជិត១០០ម៉ោង ប៉ុន្តែការបោសសម្អាត នឹងបណ្តាលឲ្យពួកគេត្រូវខាតបង់ប្រាក់អស់មួយតង់ទៀត។
ក្រោយទទួលបានបទពិសោធន៍ដ៏ជូរចត់នេះ គេរំពឹងថា ថ្នាក់ដឹកនាំប្រទេសអារ៉ាប់រួម នឹងជះលុយផ្ទាល់របស់ខ្លួន យកទៅអភិវឌ្ឍទីក្រុងធំៗដើម្បីការពារទឹកជំនន់ កុំឲ្យជួបរឿងដូចនេះទៀត នាពេលអនាគត។

ពាក់ព័ន្ធបញ្ហានេះដែរ ប្រធានាធិបតីអារ៉ាប់រួម Sheikh Mohammed bin Nahyan បានអំពាវនាវឲ្យ អាជ្ញាធរធ្វើការឆាប់រហ័ស លើការសិក្សាអំពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស និងកំណត់ការខូចខាតទៀតផង។
ងាកមើលទៅឆ្នាំ២០០៧បន្តិច កាលនោះព្យុះស៊ីក្លូន Gonu បានក្លាយជាព្យុះស៊ីក្លូនខ្លាំងបំផុតជាប្រវត្តិសាស្រ្ត ដែលវាយប្រហារសមុទ្រអារ៉ាប់ និងបង្កការខូចខាតដល់ប្រទេសអារ៉ាប់រួម អស់ទំហំទឹកប្រាក់ ៤.២លានដុល្លារអាមេរិក។ ដោយឡែក កាលពីប៉ុន្មានថ្ងៃមុន ទីក្រុងឌូបៃ ត្រូវជួបប្រទះកម្រិតភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៧៥ឆ្នាំ ហើយភ្លៀងធ្លាក់ត្រឹមមួយថ្ងៃ គឺស្មើនឹងកម្រិតភ្លៀងធ្លាក់ពេញមួយឆ្នាំទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងអ្នកមាន “ឌូបៃ” ជួបព្យុះភ្លៀង បង្កការជន់លិច និងជាប់គាំង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


