ព័ត៌មានអន្ដរជាតិ
ទីក្រុងអ្នកមាន “ឌូបៃ” ជួបព្យុះភ្លៀង បង្កការជន់លិច និងជាប់គាំង
ភ្លៀងធ្លាក់ឥតឈប់និងព្យុះផ្គររន្ទះដ៏សាហាវ បានវាយប្រហារទីក្រុងអ្នកមាន “ឌូបៃ” ស្របពេលផ្នែកខ្លះនៃប្រទេសអារ៉ាប់រួម ត្រូវជាប់គាំងដោយសារតែទឹកជំនន់ដ៏ធ្ងន់ធ្ងរ។

តាមរយៈវីដេអូបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេបានឃើញរថយន្តស៊េរីទំនើប ត្រូវលិចទឹក ខណៈអាជ្ញាធរទីក្រុង បានចេញសេចក្តីណែនាំ ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ កុំចេញទៅណាផ្តេសផ្តាស។
សម្រាប់ទឹកភ្លៀងវិញ មានសេចក្តីរាយការណ៍ថា ត្រឹមមួយថ្ងៃ មានទឹកភ្លៀងកម្រិតរហូតដល់១២០មិល្លីម៉ែត្របានធ្លាក់ចុះ ពោលគឺកម្រិតនេះ សឹងតែស្មើនឹងកម្រិតភ្លៀងធ្លាក់ប្រចាំឆ្នាំទៅហើយ។

ទន្ទឹមនោះ ជើងហោះហើរជិត៥០ជើង ចេញនិងចូលទីក្រុងឌូបៃ គឺត្រូវបានលុបចោល ព្រោះថា មានយន្តហោះជាច្រើនគ្រឿង ត្រូវត្រាំក្នុងទឹកនៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាកន្លែងមមាញឹកបំផុតសម្រាប់ការធ្វើដំណើរអន្តរជាតិ។
មិនត្រឹមតែអារ៉ាប់រួមទេ ព្យុះដ៏សាហាវនេះ ក៏វាយប្រហារប្រទេសបារ៉ែន និងកាតា ក៏ដូចជាអារ៉ាប៊ីសាអូឌីតផងដែរ បន្ទាប់ពីឆ្លងកាត់អូម៉ង់ ដែលបង្កជាទឹកជំនន់ដ៏សាហាវ។

ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលជាតិឧតុនិយមអារ៉ាប់រួម បានចេញការព្រមានថា លក្ខខណ្ឌអាកាសធាតុនឹងមិនទាន់ធូរស្បើយឡើយ ពោលគឺអាចអូសបន្លាយពេញមួយសប្តាហ៍នេះតែម្តង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, ប៉ូលិសនិងយោធា ត្រូវបានដាក់ពង្រាយដើម្បីជួយជម្លៀសពលរដ្ឋនៅក្នុងខេត្ត Ash Sharqiyah North ដែលរងគ្រោះខ្លាំងជាងគេ។

សូមជម្រាបថា ភ្លៀងធ្លាក់មិនមែនជារឿងធម្មតាទេនៅក្នុងប្រទេសអារ៉ាប់រួម ប៉ុន្តែជាទូទៅវាកើតឡើងក្នុងអំឡុងរដូវរងា ខណៈផ្លូវជាច្រើននិងតំបន់មួយចំនួន មិនសូវមានប្រព័ន្ធលូគ្រប់គ្រាន់សម្រាប់គ្រប់គ្រងទឹកជំនន់៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


