Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដាក់គោលដៅនាំចេញទុរេន ១ លានតោនទៅ ចិន ក្នុងឆ្នាំនេះ

បានផុស

នៅ

ថៃ​ត្រៀម​នឹង​នាំ​ចេញ​ទុរេន​ប្រមាណ ១ លាន​តោន ដែល​មាន​តម្លៃ​ប្រមាណ ១៣០ ពាន់​លាន​បាត (៣.៥ ពាន់​លាន​ដុល្លារ) នៅ​ឆ្នាំ​២០២៤ ទៅកាន់ប្រទេស​ចិន​។ នេះ​បើ​តាម​សារព័ត៌មាន Thai PBS World បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យនាយករដ្ឋមន្ត្រី​ លោក Chai Wacharonke បានមានប្រសាសន៍ថា ស្របតាមការណែនាំរបស់លោក សេដ្ឋា ថាវីស៊ីន ក្រសួងកសិកម្មនិងសហករណ៍ មានភារកិច្ចរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ស្កាត់ការលក់ទុរេនមិនទាន់ទុំ ឬអន់។ នេះរួមបញ្ចូលទាំងការកំណត់ស្តង់ដារទម្ងន់ស្ងួតសម្រាប់ពូជទុរេនផ្សេងៗ៖ ៣២% សម្រាប់ពូជ Monthong, ៣០% សម្រាប់ Chanee និង ២៨% សម្រាប់ Kra Dum។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chai Wacharonke បាននិយាយបន្ថែមទៀតថា គំនិតផ្តួចផ្តើមនេះមានគោលបំណងរារាំងការប្រមូលផល និងលក់ផ្លែធុរេនមិនគ្រប់ខែ ដោយហេតុនេះធ្វើឲ្យប្រសើរឡើងនូវគុណភាពផ្លែឈើ និងការប្រកួតប្រជែងនាំចេញផងដែរ។

បន្ថែមពីលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគុណភាព និងស្ថិរភាពទីផ្សារ ថ្មីៗនេះប្រទេសថៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិន ដើម្បីលើកកម្ពស់ និងធានាតម្លៃស្ថិរភាពសម្រាប់ការនាំចេញផ្លែឈើត្រូពិចពីថៃទៅកាន់ចិន។

កិច្ចព្រមព្រៀងនេះជួយសម្រួលដល់ការនាំចូលទុរេន និងផ្លែមង្ឃុតប្រមាណ ២០,០០០តោន ដែលមានតម្លៃជាង ៣ពាន់លានបាត (៨២.៤៤ លានដុល្លារ) ទៅប្រទេសចិន​ ចាប់ពីខែមេសា ដល់ ខែមិថុនាឆ្នាំនេះ។ ជាពិសេស ការនាំចេញទុរេនដែលបង្កើតប្រាក់ចំណូលបាន ១២០ ពាន់លានបាតកាលពីឆ្នាំមុន ដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច​ ហើយកន្លងមក ថៃ​​ដាំទុរេន​បាន ៩០០,០០០ តោន​ក្នុង​មួយ​ឆ្នាំ ហើយធ្លាប់នាំ​ចេញ​ជិត​ពីរ​ភាគ​បី​នៃ​ទិន្នផល​នេះ​ជា​ចម្បង​ទៅ​ប្រទេស​ចិនជារឿយៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ថៃ ខឹងចិត្ត ក្រោយម្ហូបរបស់ខ្លួនជាប់ឈ្មោះលេខ ១ ជាអាហារអន់បំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៧ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម