ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះចម្បាំងនៅសិង្ហបុរី តែអ្នកបើកគ្មានរងរបួសបន្តិចសោះ
នៅថ្ងៃទី៨ ខែឧសភា នេះ មានការធ្លាក់យន្តហោះយោធាមួយគ្រឿងនៅមូលដ្ឋានទ័ពអាកាស Tengah ក្នុងប្រទេសសិង្ហបុរី តែមិនបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

គ្រោះថ្នាក់ធ្លាក់យន្តហោះ F-16 របស់កងកម្លាំងអាកាសនៃសាធារណរដ្ឋសិង្ហបុរី បានកើតឡើងមិនបានប៉ុន្មាននាទីក្រោយពេលហោះចេញនៅអំឡុងម៉ោង ១២ និង ៣៥នាទីថ្ងៃត្រង់។ អ្នកបើក F-16 នេះ បានរួចផុតពីគ្រោះថ្នាក់ ដោយអាចលោតចេញពីយន្តហោះយ៉ាងមានបច្ចេកទេស។
លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី បានឲ្យដឹងថា ជនរងគ្រោះមិនបានបាត់បង់ស្មារតី និងអាចដើរបានដូចធម្មតា ប៉ុន្តែត្រូវស្ថិតនៅក្រោមការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រ។ លោកបន្តថា “ការប្រុងប្រយ័ត្ន និងការអនុលោមតាមនីតិវិធីសុវត្ថិភាពរបស់គាត់ក្នុងការលោតចេញពីយន្តហោះ បានជួយសង្គ្រោះជីវិតរបស់គាត់”។ បន្ថែមពីនេះ លោកថា ការស៊ើបអង្កេតកំពុងស្ថិតនៅក្នុងដំណើរការ។
គួររំឭកថា សិង្ហបុរី បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 អស់រយៈពេលជិត ៣០ឆ្នាំមកហើយ។ ករណីធ្លាក់យន្តហោះដំបូង បានកើតឡើងកាលពី២០ឆ្នាំមុន នាខែឧសភា ឆ្នាំ២០០៤ ខណៈដែលកំពុងធ្វើបេសកកម្មហ្វឹកហាត់នៅរដ្ឋ Arizona លើទឹកដីសហរដ្ឋអាមេរិក។ ហេតុការណ៍នោះ បានឆក់យកជីវិតអ្នកបើកបរម្នាក់វ័យ២៥ឆ្នាំ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


