ព័ត៌មានអន្ដរជាតិ
ខែក្រោយ សិង្ហបុរី នឹងផ្ដល់ប្រាក់ដល់ប្រជាជន ៣លាននាក់ ដើម្បីទប់ទល់នឹងថ្លៃរស់នៅ
នៅខែក្រោយនេះ ប្រទេសសិង្ហបុរី នឹងផ្ដល់ប្រាក់ដល់មនុស្សពេញវ័យប្រមាណ ៣ លាននាក់ដើម្បីជួយទប់ទល់នឹងថ្លៃរស់នៅដែលកំពុងហក់ឡើងខ្ពស់។

តាមការផ្សាយរបស់ VN Express នៅថ្ងៃអាទិត្យទី៩ខែវិច្ឆិកាឆ្នាំ២០២៥ ជំនួយសាច់ប្រាក់នេះនឹងមានចាប់ពី ១០០-៦០០ដុល្លារសិង្ហបុរី (៧៧-៤៦១ដុល្លារអាមេរិក) អាស្រ័យលើលក្ខណៈវិនិច្ឆ័យដូចជា ចំនួនអចលនទ្រព្យដែលកាន់កាប់ និងប្រាក់ចំណូលរបស់បុគ្គលម្នាក់នោះ។
ឧទាហរណ៍ អ្នកដែលមានអចលនទ្រព្យច្រើនឬមានប្រាក់ចំណូលលើសពី ១០ម៉ឺនដុល្លារសិង្ហបុរី នឹងទទួលបាន ១០០ដុល្លារសិង្ហបុរី ខណៈអ្នកមានប្រាក់ចំណូល ៣៩ ០០០ដុល្លារសិង្ហបុរីឬតិចជាងនេះ នឹងទទួលបានទឹកប្រាក់អតិបរមា ៦០០ដុល្លារសិង្ហបុរី។
យ៉ាងណា ប្រជាពលរដ្ឋត្រូវតែមានអាយុ២១ឆ្នាំឡើង គិតត្រឹមឆ្នាំ២០២៦ និងជារស់នៅក្នុងប្រទេសសិង្ហបុរី ទើបមានសិទ្ធិទទួលបានជំនួយនេះ។
ការបើកប្រាក់នេះគឺជាផ្នែកមួយនៃកញ្ចប់ធានារ៉ាប់រងដ៏ធំរបស់សិង្ហបុរី ដែលដាក់បញ្ចូលក្នុងកញ្ចប់ថវិកាឆ្នាំ២០២៣ ជាមួយគោលបំណងគាំទ្រដល់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាបទៅមធ្យម៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


